ក្រសួង​សង្គមកិច្ច គ្រោង​បង្កើត​មណ្ឌល​សំចត​នៅ​ក្រុង​ប៉ោយប៉ែត ​ដើម្បី​ទទួល​ពលករ​ចំណាកស្រុក​និង​ជន​ងាយ​រងគ្រោះ​

250

បន្ទាយមានជ័យ ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា ក្រសួងគ្រោងរៀបចំ ការសាងសង់មណ្ឌលសំចតនៅក្រុងប៉ោយប៉ែត សម្រាប់ទទួលពលករចំណាកស្រុកជនរងគ្រោះ ជនងាយរងគ្រោះជនអនាថា កុមារកំព្រាគ្មានទីពឹងដើម្បីបម្រើសេវាជូនពួកគាត់ព្រមទាំងជំរុញឲ្យមានការបណ្តុះបណ្តាលវិជ្ជាជីវៈនិងធ្វើសមាហរណកម្មទៅសហគមន៍វិញ ។

ក្រសួងសង្គមកិច្ច គ្រោងបង្កើតមណ្ឌលសំចតនៅក្រុងប៉ោយប៉ែត ដើម្បីទទួលពលករចំណាកស្រុកនិងជនងាយរងគ្រោះ    ដែលមកពីប្រទេសថៃ ។

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានលើកឡើងក្នុង Page Facekbookរបស់ក្រសួងនៅថ្ងៃទី១៨ ខែកក្តដា ឆ្នាំ ២០១៦ថា ក្នុងការបង្កើតមណ្ឌលសំចតប៉ោយប៉ែត នេះ ក្រសួងបានចុះពិនិត្យមើលទីតាំងដីមួយកន្លែង មានផ្ទៃដី១ហិចតា ស្ថិតនៅសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចរាល់ហើយដើម្បីត្រៀមរៀបចំសាងសង់មណ្ឌលមួយដែលមានឈ្មោះថា មណ្ឌលសំចតប៉ោយប៉ែត ក្នុងគោលបំណងទទួលពលករចំណាកស្រុកជនរងគ្រោះជនងាយរងគ្រោះជនអនាថាកុមារកំព្រាគ្មានទីពឹងដើម្បីបម្រើសេវាជូនពួកគាត់និងការធ្វើសមាហរណកម្មទៅសហគមន៍វិញ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតែងតែយកចិត្តទុកដាក់គិតគូរនិងជួយដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនៅទូទាំងប្រទេសជាពិសេសពលករចំណាកស្រុកជនរងគ្រោះជនងាយរងគ្រោះជនអនាថាជនចាស់ជរាកុមារកំព្រាគ្មានទីពឹងជាដើម។

ឯកឧត្តម វង សូត បានឲ្យដឹងថា សម្រាប់មណ្ឌលសំចតប៉ោយប៉ែត ដែលគ្រោងរៀបចំសាងសង់នេះ គឺនៅកៀក នឹងព្រំប្រទល់នៃប្រទេសថៃ ដោយផ្តល់សារៈសំខាន់ជាច្រើន ក្នុងការបម្រើសេវាដល់ក្រុមជនរងគ្រោះខាងលើបានទាន់ពេលវេលានិងបង្ហាញពីការវិវឌ្ឍន៍របស់ប្រទេសជាតិផងដែរ។ ដើម្បីពន្លឿនការងារនេះឲ្យបានឆាប់រហ័សឯកឧត្តម រដ្ឋមន្ត្រីស្នើសុំឲ្យក្រុមការងារចុះសិក្សាគម្រោងឲ្យបានច្បាស់លាស់ក្នុងដំណើរការសាងសង់មណ្ឌលនេះដើម្បី រក្សាឲ្យបាននូវសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់របស់ពួកគាត់ដែលត្រូវទទួលឲ្យមកស្នាក់នៅប្រកបដោយការទទួលខុសត្រូវនិងមានប្រសិទ្ធភាពខ្ពស់៕

Captureasd Capturenm Capturexcn