រាជរដ្ឋាភិបាល​ចាត់ទុក​ខេត្ត​ព្រះសីហនុ​ជា ប៉ូល​សេដ្ឋកិច្ច​មួយ​សំខាន់​ក្នុងចំណោម​ប៉ូល​សេដ្ឋកិច្ច​ទាំង​៣

406

ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុ អះអាងថា រាជរដ្ឋាភិបាលចាត់ទុកខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចមួយសំខាន់ក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំង៣ គឺសៀមរាប រាជធានីភ្នំពេញ។

ឯកឧត្តម យន្តមីន អភិបាលខេត្តព្រះសីហនុ រាជរដ្ឋាភិបាលចាត់ទុកខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចមួយសំខាន់ក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំង៣។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា ខេត្តព្រះសីហនុស្ថិតនៅចំនុចកណ្តាលនៃតំបន់អាស៊ាន ហើយជាកន្លែងដែលអាចចេញចូលតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកខេត្តព្រះសីហនុជាកន្លែងអំណោយផលបំផុត ដោយមិនមានគ្រោះធម្មជាតិធ្ងន់ធ្ងរដូចជាខ្យល់ព្យុះ ការរញ្ជួយដី រលកស៊ូណាមិក ទឹកជំនន់ និងបំណាក់ដីជាដើម។

ឯកឧត្តម បន្ថែមទៀតថា ធនធានធម្មជាតិ ដែលមានកោះ ឆ្នេរខ្សាច់ ឆ្នេរថ្ម និងជីវចំរុះបាតសមុទ្របានក្លាយទៅជាតំបន់អេកូទេសរចណ៍ តំបន់ឆ្នេរស្រស់បំព្រង និងជាគោលដៅទិសចរណ៍ធម្មជាតិដ៏ពេញនិយមដែលជាសក្តានុពលដ៏សំខាន់សម្រាប់ខេត្តព្រះសីហនុ ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ហើយក្នុងនោះ វិស័យទេសចរណ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតមុខរបរ និងជាប្រភពចំណូលជួយលើកកម្ពុជាសេដ្ឋកិច្ច មិនត្រឹមតែខេត្តព្រះសីហនុ ប៉ុណ្ណោះទេ គឺសម្រាប់ប្រទេសជាតិទាំងមូលផងដែរ។

ឯកឧត្តម បន្តថា ក្នុងឆ្នាំ២០១៥កន្លងទៅ ខេត្តព្រះសីហនុទទួលភ្ញៀវទេសចរណ៍ បានចំនួន១.៥១៨.៨៧៤នាក់កើនឡើង១៤.៣៩%បើធៀបនិងឆ្នាំ២០១៤។សម្រាប់ឆមាសទី១ឆ្នាំ២០១៦ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរណ៍សរុប១.០៣២.៨៨១នាក់កើន១៦.៦៥%បើធៀបនិងឆមាសទី១ឆ្នាំ២០១៥។

ខេត្តព្រះសីហនុ មានផ្ទៃដីសរុប២.៦៥៨.៩០គីឡូម៉ែត្រក្រឡា ផ្ទៃដី២ភាគ៣ ជាដីព្រៃភ្នំ និងខ្ពង់រាប មានកោះធំ កោះតូចចំនួន៣២ និងមានឆ្នេរសមុទ្រប្រវែង១៧៥.៨១គីឡូម៉ែត្រ ត្រូវបានជាប់ជាសមាជិកក្លិបឆ្នេរសមុទ្រដ៏ស្អាតបំផុតលើសកលលោក ដែលប្រសិទ្ធិនាមថា តារារះនាទិសនិរតី និងជាទីតាំងកំពង់ផែសមុទ្រ ដែលមានទឹកជ្រៅជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ហើយក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកជាប៉ូលសេដ្ឋកិច្ចមួយក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំង៣សំខាន់របស់កម្ពុជា គឺសៀមរាប រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ៕