ក្រុមបាល់បោះ Brooklyn Nets បង្ហាញសមាជិកថ្មីរបស់ខ្លួនគឺកីឡាករ Jeremy Lin ជាផ្លូវការ

378

បាល់បោះ៖ នៅថ្ងៃពុធម្សិលម៉ិញនេះក្រុមបាល់បោះ Brooklyn Nets បានធ្វើសន្និសីទជាផ្លូវការ ដើម្បីបង្ហាញសមាជិកថ្មីរបស់ខ្លួនគឺកីឡាករ Jeremy Lin ដើម្បីត្រៀមខ្លួនប្រកួតកម្ដៅសាច់ដុំមុនបើករដូវកាលថ្មី NBA នាពេលខាងមុខនេះ។

Th14
ស្ថិតនៅមជ្ឈមណ្ឌលហ្វឹកហាត់ក្រុម HSS Training Center នៅទីក្រុង Brooklyn រដ្ឋ New York បានធ្វើការបង្ហាញកីឡាករថ្មីរបស់ខ្លួនដូចជា Anthony Bennett, Trevor Booker, Justin Hamilton, Joe Harris, Chris Levertនឹង Jeremy Lin ដែលជាកូនកាត់តៃវ៉ាន់អាមេរិក។ កីឡាករខ្សែការពារវ័យ ២៧ឆ្នាំ Lin បានត្រឡប់មកកាន់រដ្ឋ New York វិញក្រោយធ្លាប់បង្ហាញខ្លួនឲ្យក្រុម New York Knicks បានមួយរដូវកាលឆ្នាំ 2011/2012 មុនពេលផ្លាស់មកកាន់ Houston Rockets រហូតដល់ឆ្នាំ២០១៤ នឹងមកកាន់ក្រុម Los Angeles Lakers នឹងក្លឹបគេលេងចុងក្រោយនោះគឺជាមួយ Charlotte Hornets បាន ៧៨ប្រកួតនឹងមធ្យមភាគដែលគេរកពិន្ទុបានគឺ 11.7ពិន្ទុក្នុងមួយប្រកួតនឹង ៣បាល់បញ្ជូននឹងលេខ ២៦.៣នាទីក្នុងមួយប្រកួតផងដែរ។ គួរបញ្ជាក់ថា Lin ដែលមានឪពុក និងម្តាយជនជាតិតៃវ៉ាន់ Lin Gie-Ming នឹង Shirley Lin បានកើតនៅ Los Angeles សហរដ្ឋអាមេរិក ក្រោយពេលដែលក្រុមគ្រួសាររបស់គេបានផ្លាស់ទីលំនៅ រស់នៅសហរដ្ឋអាមេរិកនៅពាក់កណ្ដាលឆ្នាំ ១៩៧០៕
ដោយ៖ ទឹម សុវណ្ណារិទ្ធ