មនុស្ស​រាប់​ពាន់​នាក់​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល​គាំទ្រ​ការ​ប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​របស់​ប្រធានាធិបតី​ទួរគី​

243

ទួរគី៖ ប្រជាពលរដ្ឋរាប់ពាន់នាក់បានមកប្រមូលផ្ដុំគ្នាក្នុងទីលានចតុរ៉ង់ Taksim square កណ្ដាលទីក្រុងអ៊ីស្តង់ប៊ុលកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ជាការបង្ហាញភាពគាំទ្រសម្រាប់លោកប្រធានាធិបតីទួរគី Tayyip Erdogan។F1
ការជួបជុំគ្នានេះធ្វើឡើងក្រោយសភារបស់ប្រទេសទួរគី ឯកភាពផ្ដល់សិទ្ធអំណាចថ្មីសម្រាប់លោកប្រធានាធិបតី អឺដូហ្គែន ដែលនឹងអនុញ្ញាតឲ្យលោកពង្រីកការបង្ក្រាបលើក្រុមទាហាន, យោធា, តុលាការ និងក្រុមពាក់ព័ន្ធដែលធ្វើរដ្ឋប្រហារបរាជ័យកាលពីសប្ដាហ៍មុន។ សមាជិកសភា ៥៥០រូបកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតក្នុងសម្លេងគាំទ្រ 346សម្លេងទល់នឹង 115សម្លេង ដើម្បីឯកភាពដាក់ប្រទេសទួរគីទាំងមូលក្នុងគ្រាអាសន្ន។ លោក អឺដូហ្គែន បានប្រាកាសការសម្រេចចិត្តរបស់គណៈរដ្ឋមន្ត្រី ដើម្បីស្វែងរកអំណាចបន្ថែមទៀតដោយលោកនិយាយថា ការដាក់រដ្ឋក្នុងគ្រាអាសន្ននឹងផ្ដល់ឧបករណ៍ជូនរដ្ឋាភិបាលកំចាត់មន្ត្រី និងជនក្បត់ក្នុងជួរយោធាដែលលោកហៅថាជាវីរុស៕
អត្ថបទ៖ សុខមាន