រដ្ឋបាល​រាជធានី​ភ្នំពេញ​ព្យាករណ៍​៖​ពួក​អមិត្ត​អាច​បង្ក​ចលាចល​ក្នុង​ពេល​ហែ​សព​លោក​កែម ​ឡី​

462

ភ្នំពេញ ៖ បើតាមផែនការការពារសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ក្នុងពិធីបុណ្យសពលោកបណ្ឌិត កែម ឡី រដ្ឋបាលរាជធានីភ្នំពេញ បានព្យាករណ៍ថា ពិធីដង្ហែសពលោកបណ្ឌិត កែម ឡី អាចសន្និដ្ឋាន និងវាយតម្លៃអំពីសភាពការណ៍សន្តិសុខដែលអាចកើតឡើងដូចខាងក្រោម៖

ពួកអមិត្ត និងអង្គការសង្គមស៊ីវិលមួយចំនួនអាចធ្វើសកម្មភាពបំពុលបរិយាកាសសង្គមតាមរយៈឃោសនាសង្គ្រាមចិត្តសាស្ត្រលើបដាបាចខិតប័ណ្ណអនាមិក ស្រែកឃោសនាសព្ទ បំផុសញុះញង់ប្រជាពលរដ្ឋអោយមានការជ្រួលច្របល់សំដៅបង្កចលាចលក្នុងពេលដង្ហែសព។

ដែលបង្កឡើងដោយពួកជ្រុលនិយមដែលមាននិន្នាការបក្សប្រឆាំងជ្រៀតចូលក្នុងក្បួនដង្ហែបង្កសកម្មភាពផ្សេងៗដូចជាដាក់គ្រឿងផ្ទុះឬប្រើអាវុធបាញ់ចូលក្នុងក្បួនដង្ហែ បង្កអោយមានអសន្តសុខ សណ្ដាប់ធ្នាប់សង្គមដើម្បីទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល។ហើយមួយវិញទៀត

សភាពការណ៍សណ្ដាប់ធ្នាប់សាធារណៈ អាចនិងកើតឡើងស្មុគស្មាញជុំវិញការកកស្ទះចរាចរណ៍យាមទីប្រជុំជនដូចជានៅតាមទីផ្សារ រោងចក្រសហគ្រាស ជាពិសេសតាមដងផ្លូវសំខាន់ៗតាមផ្លូវដែលក្បួនហែឆ្លងកាត់ ៕