ចំនួន​មនុស្ស​​ស្លាប់​ពី​គ្រោះ​ទឹក​ជំនន់​ក្នុង​ខេត្ត​ហឺ​ប៉ី​កើន​ឡើង​ដល់ ១១៤​នាក់ និង​ ១១១​នាក់​​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន​

274

ចិន៖ យោងតាមការិយាល័យកិច្ចការស៊ីវិលប្រចាំខេត្តឲ្យដឹងថា ព្យុះភ្លៀងនិងទឹកជំនន់បានឆក់យកជីវិតមនុស្ស ១១៤នាក់ និង ១១១នាក់ផ្សេងទៀតកំពុងបាត់ខ្លួនក្នុងខេត្តហឺប៉ី ភាគខាងជើងរបស់ប្រទេសចិនកាលពីថ្ងៃសៅរ៍ម៉ោង 18:00។ ជាមួយគ្នានោះអាជ្ញាធរបានជម្លៀសប្រជាជនជិត ៣១ម៉ឺននាក់ទៅកាន់ទីទួលសុវត្ថិភាព។M2 M4

លោក វ៉ាង យ៉ុង ទីប្រឹក្សារដ្ឋត្រូវបានតែងតាំងដោយលោកប្រធានាធិបតី ស៊ី ជីនពីង និងលោកនាយករដ្ឋមន្ត្រី លី ឃើឈៀង កាលពីថ្ងៃអាទិត្យម្សិលមិញបានធ្វើដំណើរ ជាមួយមន្ត្រីមកពីក្រសួងពាក់ព័ន្ធក្រោមឱវាទរបស់ក្រុមប្រឹក្សាបានទៅកាន់ខេត្តនេះ ដើម្បីពិនិត្យមើលគ្រោះមហន្តរាយ និងកំណត់ទិសដៅការងារជួយសង្គ្រោះក្រោយទឹកជំនន់ថ្មីៗ។ ទឹកជំនន់ និងភ្លៀងបណ្ដាលឲ្យមានបំណាក់ដីបានធ្វើឲ្យផ្ទះចំនួន ៥ម៉ឺន ២ពាន់ ៩រយកន្លែងបាក់រលំ, ដំណាំជាង ៧សែនហិចតាក៏ត្រូវបានរងការបំផ្លិចបំផ្លាញផងដែរ ដែលនាំឲ្យខាត់បង់ថវិកាជាង ១៦កោដិយ័ន។ អាជ្ញាធរប្រចាំតំបន់បានសម្រេចឧបត្ថម្ភប្រាក់ជាង ១០០លានយ័ន ដល់ទីក្រុងមួយចំនួនរងការវាយប្រហារធ្ងន់ធ្ងរជាជំនួយសម្រាប់គ្រោះមហន្តរាយ៕

អត្ថបទ៖ សុខមាន