Manchester United ត្រៀមខ្លួន​ជួប​ជាមួយ Manchester City ក្នុង​ពានរង្វាន់ International Champions Cup នៅ​ចិន​

387

បាល់ទាត់៖ នៅថ្ងៃចន្ទនេះជំនួបរវាងក្រុមធំៗ២ របស់អង់គ្លេសនឹងជួបគ្នាគឺ Manchester United ហើយនឹង Manchester City នៅទីក្រុងប៉ៃជិងប្រទេសចិននៃពានរង្វាន់ International Champions Cup ហើយក៏ជាជំនួបដំបូងផងដែរក្រៅពីការជួបគ្នានៅទឹកដីអង់គ្លេស។M22
គ្រូបង្វឹកថ្មីនៃក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បាននិយាយក្រោយបញ្ចប់កូនក្រុមធ្វើការហ្វឹកហាត់នៅជំរុំ Olympic Sports Center ថា ពេលនេះបញ្ហាសុខភាពកីឡាកររបស់លោកជារឿងសំខាន់ជាជាងលទ្ធផលការប្រកួត ការដែលនិយាយបែបនេះគឺដោយសារអាកាសធាតុ ប៉ុន្មានថ្ងៃនៅទីនេះមានភ្លៀងធ្លាក់ខ្លាំង ដូច្នេះហើយបានជាបណ្ដាលឲ្យកីឡាករមួយចំនួនធំខកខានការហ្វឹកហាត់ និងមួយចំនួនផ្ដាសាយផងដែរ។ ជំនួបក្រុមទាំងពីរ Manchester Untied នឹង Manchester City គឺធ្វើឡើងនៅក្នុងពហុកីឡដ្ឋានជាតិ National Stadium រឺគេតែងហៅថាកីឡដ្ឋានសំបុកចាប ដែលកីឡដ្ឋាននេះគឺធ្លាប់បានប្រើប្រាស់ក្នុងការប្រកួតបាល់ទាត់តែមួយលើកប៉ុណ្ណោះ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយ។ គួររំលឹកថាបិសាចក្រហម Manchester Untied ប្រកួតដំបូងរបស់ខ្លួនភ្លាត់ស្នៀតប្រកួតចាញ់ក្រុម Dortmund ហើយនៅថ្ងៃនេះជួប Man City នៅវេលាម៉ោង ៧ នឹង ៣០នាទីម៉ោងក្នុងស្រុក។ ដោយឡែកឯភារកិច្ចបន្តទៀតនោះគឺ Man City ជួប Dortmund វិញនៅ Shenzhen ក្នុងថ្ងៃព្រហស្បត្តិ៍ ខណៈដែល Man U នឹងហោះមកកាន់អង់គ្លេសវិញក្រោយប្រកួតចប់ជាមួយ Man City៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ