សម្ដេច​នឹង​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង​នៅ​ថ្ងៃ​នេះ​

320

ស្ទឹងត្រែង ៖ នៅរសៀលថ្ងៃ ២៦ កក្កដានេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅកាន់ទឹកដីខេត្ត ស្ទឹងត្រែង ដើម្បីជួបសំណេះសំណាលសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ និង មន្ត្រីរាជការគ្រប់ផ្នែក និង ជាន់ថ្នាក់នៅទីនោះ។

សូមរម្លឹកផងដែរថា កាលពីសប្ដាហ៍មុនកន្លងមកថ្មីៗនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីធ្លាប់បានថ្លែងថា សម្ដេចនឹងចុះសំណេះសំណាល ដើម្បីស្វែងយល់ពីសុខទុក្ខបងប្អូនប្រជាពល រដ្ឋ រួមទាំងមន្ត្រីរាជការនៅទូទាំងខេត្ត និង រាជធានី នៃ ព្រះរាជាណាចក្រកម្ពុជាទាំងអស់។ កន្លងមកបាត់ដំបង គឺជាខេត្តដំបូងគេ ដែលសម្ដេចអញ្ជើញចុះសាកសួរសុខទុក្ខ បន្តមកគឺបន្ទាយមានជ័យ, សៀមរាប និង កំពង់ធំជាដើម។

តាមគម្រោងក្រៅពីសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅខេត្ត ស្ទឹងត្រែងនារសៀលថ្ងៃនេះ សម្ដេចក៏គ្រោងនឹងចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរួមទាំងអ្នករាជការ នៅក្នុង ទឹកដីខេត្តក្រចេះ, ត្បូងឃ្មុំ និង កំពង់ចាមជាដើម។