ក្រុម​ជីវពល ​៩​នាក់​ត្រូវ​បាន​សម្លាប់​អំឡុង​ការ​វាយឆ្មក់​របស់​ក្រុម​នគរបាល​នៅ​បង់ក្លាដេស​

227

បង់ក្លាដេស៖ ក្រុមនគរបាលបង់ក្លាដេសបានឲ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញថា ពួកគេបានសម្លាប់ក្រុមជីវពល ៩នាក់ ដែលបានរៀបផែនការវាយប្រហារស្រដៀងៗគ្នា នឹងការវាយប្រហារមកលើហាងកាហ្វេកាលពីថ្ងៃទី១ ខែកក្កដា ដែលបានសម្លាប់មនុស្ស ២២នាក់។
W4
ក្រុមនគរបាលបានឲ្យដឹងថា ក្រុមជីវពលទាំងនេះបានជីករូងក្នុងអគារស្ថិតនៅស្រុកកាល់យ៉ាន់ពួ ស្ថិតនៅតាមតំបន់ជាយក្រុងដាកា ហើយពួកគេបានព្យាយាមបាញ់តបតជាមួយក្រុមសមត្ថកិច្ច ពេលដែលពួកគេព្យាយាមចូលមកក្នុងអគារ។ គេជឿជាក់ថា ក្រុមជីវពលទាំងនេះគឺជាសមាជិករស់ក្រុមឧទ្ទាមចាម៉ាត អាល់មូចាហ៊ីឌីន ដែលជាក្រុមឧទ្ទាមផ្តាច់ខ្លួនភក្តីភាពជាមួយពួករដ្ឋអ៊ីស្លាម។ លោកអាសាឌូហ្សាម៉ាន់ មីយ៉ា គឺជាស្នងការនគរបាលក្រុងដាកាបាននិយាយ ប្រាប់ក្រុមអ្នកសារព័ត៌មាននៅកន្លែងកើតហេតុ ក្រោយការសម្លាប់ក្រុមជីវពលថា មាននូវការបាញ់តបតអំឡុងការប៉ះទង្គិចគ្នាមួយ ដែលក្រុមជីវពល ៩នាក់ត្រូវបានសម្លាប់នៅនឹងកន្លែងកើតហេតុ នគរបាលម្នាក់បានរងរបួស ហើយជីវពលម្នាក់ទៀតត្រូវបានចាប់ខ្លួន។ គួរឲ្យដឹងថា ពួករដ្ឋអ៊ីស្លាមបានប្រកាសទទួលស្គាល់ការវាយប្រហារ មកលើហាងកាហ្វេកាលពីពេលកន្លងទៅ ប៉ុន្តែរដ្ឋាភិបាលបង់ក្លាដេស បានធ្វើការច្រានចោលទាំងស្រុងចំពោះ អំណះអំណាងបែបនេះដោយពួកគេលើកឡើងថា គ្មានវត្តមានរបស់ក្រុមជីវពលទាំងនេះនៅក្នុងប្រទេសរបស់ខ្លួននោះឡើយ៕
អត្ថបទ៖ សារ៉ាត់