FA Cup អនុញ្ញាតិ​ឲ្យ​ប្រើ​កីឡាករ​បំរុង​ទី​បួន​នៅ​ម៉ោង​បន្ថែម​ចាប់ពី​វគ្គ 8ក្រុម​ចុងក្រោយ​ទៅ និង​រក​ក្រុម​ឈ្នះ​ឲ្យ​ឃើញ​ដោយ​មិន​ផ្លាស់​ទឹកដី​

226

បាល់ទាត់៖ ការប្រកួតបាល់ទាត់ពានរង្វាន់ FA Cup អង់គ្លេសនឹងអនុញ្ញាតិអោយប្រើប្រាស់កីឡាករបំរុងទីបួន នៅម៉ោងបន្ថែម 15នាទីពីរដងរាប់ចាប់ពីវគ្គ 8ក្រុមចុងក្រោយទៅ ដែលនឹងត្រូវរកក្រុមឈ្នះអោយឃើញមិនចាំបាច់ផ្លាស់ប្ដូរទឹកដី។

ក្រុមដែលបានប្រើប្រាស់កីឡាករបំរុង 3នាក់ក្នុងចំណោម 7 ហើយក្នុងម៉ោង 90នាទីនោះនឹងត្រូវបានអោយផ្លាស់ប្ដូរកីឡាករមួយរូបទៀតនៅម៉ោងបន្ថែម 15នាទីពីរដងប្រសិនបើលទ្ធផលស្មើគ្នានោះ ខណៈដែល FA បានបញ្ជាក់ថា រកក្រុមឈ្នះអោយឃើញតែម្តងដោយមិនបានលេងជើងទីពីរផ្លាស់ប្ដូរទឹកដី។ តាមពិតទៅក្បួនច្បាប់បែបនេះត្រូវបានយកមកប្រើប្រាស់រួចមកហើយនៅព្រឹត្តិការណ៍បាល់ទាត់ Copa America ថ្មីៗនេះនៅទឹកដីសហរដ្ឋអាមេរិក។ រំលឹកថា ម្ចាស់ពាន FA Cup រដូវកាលមុនគឺ Manchester United ដែលយកឈ្នះ Crystal Palace នៅវគ្គផ្តាច់ព្រ័ត្រ 2-1៕
អត្ថបទ៖នាង សុភាវុធ