ឯកឧត្ដម​ ហ៊ុន​ ​ម៉ាណែត ​ប្រកាស​ទទួលស្គាល់​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ​ស្រុក​តំបែរ

504

ត្បូងឃ្មុំ ៖ ឯកឧត្ដម ហ៊ុន ម៉ាណែតប្រកាសទទួលស្គាល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៦។

ឯកឧត្ដម បានឲ្យដឹងថាការសម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាគឺប្រកបដោយឆន្ទៈស្ម័គ្រចិត្ត សីលធម៌ គុណធម៌ បម្រើបក្សនិង បម្រើប្រជាជន។

ឯកឧត្ដមបានកោតសរសើរនិងថ្លែងអំណរគុណចំពោះឆន្ទៈ និងការលះបង់កម្លាំងកាយកម្លាំងចិត្តរបស់បងប្អូនដើម្បីគណបក្សនិងប្រជាជន។

យុវជនពីមួយជំនាន់ទៅមួយជំនាន់គឺជាឆ្អឹងខ្នង និងជាស្នូលរបស់គណបក្ស។ ជាក់ស្ដែងយុវជនជំនាន់មុនបានដើរតួយ៉ាងសំខាន់ក្នុងការសង្គ្រោះជីវិតប្រជាជនការពារប្រជាជន និងអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនមកដល់សព្វថ្ងៃ។ ដូច្នេះយុវជនជំនាន់នេះត្រូវរក្សាស្នាដៃ សន្តិភាព ស្ថេរភាពសង្គម និងសមិទ្ធផលនានាដែលយុវជនជំនាន់មុនបានបន្សល់ទុក សម្រាប់យុវជនជំនាន់ក្រោយៗ។

ឯកឧត្ដមបានជំរុញដល់យុវជនត្រូវយល់ច្បាស់ពីខ្លួនឯង ស្វែងយល់ពីគោលការណ៍គណបក្ស ស្វែងយល់ពីបក្ស ដែលជាបក្សធំជាងគេ មានស្នាដៃច្រើនជាងគេ មានទំនុកចិត្តច្រើនជាងគេ និងត្រូវស្វែងយល់ពីរបៀបរបបធ្វើការ និងដើរតួនាទីជាឃោសនិករបស់បក្សក្នុងការបង្ហាញ នូវរាល់សមិទ្ធផលជាច្រើនរបស់បក្សដែលបានខិតខំកសាងតាំងពីបាតដៃទទេនិងការពារអនាគតរបស់យើង ការពារសុខសន្តិភាព និងស្ថេរភាពសង្គម ដើម្បីកុំឲ្យប្រទេសជាត ធ្លាក់ចូលក្នុងសង្គ្រាម។

ឯកឧត្ដមបញ្ជាក់ថាយើងទាំងអស់គ្នាត្រូវខិតខំចូលរួមអភិវឌ្ឍប្រទេសកម្ពុជាអោយរីកចម្រើន អោយមានលក្ខណៈជាខ្មែរ ដើម្បីបង្ហាញបរទេស មិនបាច់ប្រៀបធៀប អាមេរិក បារាំង សាំងហ្គាពួរនោះទេ ហើយយុវជនត្រូវជួយបក្ស ជួយប្រជាជន ដោយប្រកាន់ខ្ជាប់នូវ សីលធម៌ គុណធម៌ និងប្រព្រឹត្តអំពើល្អនៅក្នុងបក្សនិងនៅក្នុងសង្គម ៕

2 3 4 11