ក្រុម​បាល់បោះ​បុរស​​អាមេរិក​ហ្វឹកហាត់​ត្រៀម​ប្រកួត​កម្ដៅ​សាច់​ដុំ​ជាមួយ​នី​ហ្សេ​រី​យ៉ា​មុន​ព្រឹត្តិការណ៍​អូឡាំពិក​​

349

បាល់បោះ៖ កាលពីថ្ងៃអាទិត្យម្សិលម៉ិញនេះ ក្រុមបាល់បោះបុរសអូឡាំពិករបស់សហរដ្ឋអាមេរិក បានធ្វើការហ្វឹកហាត់នៅទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក ដើម្បីត្រៀមខ្លួនទទួលជំនួបការប្រកួតមិត្តភាពកម្ដៅសាច់ដុំនឹងក្រុមនីហ្សេរីយ៉ា មុនឆ្ពោះទៅកាន់ទីក្រុងរីយ៉ូអូឡាំពិកឆ្នាំ២០១៦ ពេលដ៏ខ្លីខាងមុខនេះ។M25
កីឡាករឆ្នើមៗរបស់អាមេរិកដែលចំរាញ់ ចេញពីក្របខណ្ឌកំពូលក្នុងស្រុក NBA ចំនួន ១២រូបបានធ្វើការហ្វឹកហាត់យ៉ាងសកម្មបំផុតដោយក្នុងនោះមានកីឡាករ ៣រូប SuperStar មកពីក្រុម Golden State Warrior ដូចជា Klay Thompson, Green Draymond និង Kevin Durant ផងដែរ។ គួរបញ្ជាក់ថាក្រុមបាល់បោះបុរសអាមេរិកបានយកឈ្នះ ៤ប្រកួតហើយក្នុងការកម្ដៅសាច់ដុំបែបនេះ ពោលគឺបានយកឈ្នះអាហ្សង់ទិន ឈ្នះចិន ២ប្រកួតផ្ទួនៗគ្នា និងវេណេហ្ស៊ូអេឡាត្រូវបើកកីឡដ្ឋាន Toyota Center ស្វាគមន៏ក្រុមនីហ្សេរីយ៉ានៅថ្ងៃចន្ទនេះ ដែលជាការប្រកួតត្រៀមចុងក្រោយគេបង្អស់មុនហោះទៅកាន់ប្រេស៊ីល។ ដោយឡែកឯការប្រកួតនៅអូឡាំពិកទីក្រុងរីយ៉ូឆ្នាំ២០១៦ នេះវិញអាមេរិក ប្រកួតដំបូងជួបចិនថ្ងៃទី០៦ ខែសីហា នៅ Carioca Arena មុនពេលជួបវេណាហ្ស៊ូអេឡា ២ថ្ងៃបន្ទាប់ផងដែរ៕
ដោយ៖ ទឹម សុវណ្ណារិទ្ធ