រូបភាព​ពីលើ​អាកាសក្នុង​ទីក្រុង Rio de Janeiro ដែល​នឹង​រៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ថ្ងៃទី5 សីហា​នេះ​

225

អូឡាំពិក៖ នេះជាការត្រៀមខ្លួនចុងក្រោយទីក្រុង Rio de Janeiro ខណៈដែលព្រឹត្តិការណ៍នឹងចាប់ផ្តើមផ្លូវការនៅថ្ងៃទី5 ខែសីហានេះហើយ ដែលជាព្រឹត្តិការណ៍អូឡាំពិកលើកដំបូងលើទឹកដីទ្វីអាមេរិកខាងត្បូង។W11 W13

មនុស្សប្រមាណ 50ម៉ឺននាក់ត្រូវបានរំពឹងថា នឹងមកកាន់ទីក្រុង Rio ក្នុងរយៈពេលបីសប្ដាហ៍នៃព្រឹត្តិការណ៍អូឡាំពិកនេះ ខណៈព្រឹត្តិការណ៍បួនឆ្នាំម្តងលើកនេះកំពុងមានបញ្ហាចាក់ដោតជាច្រើន ចំពោះមុខដូចជាវីរុស Zika, បញ្ហាចោរកម្ម, អសន្តិសុខ និងការត្រៀមខ្លួន ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅមិនទាន់រួចរាល់។ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅផ្លូវចូលមជ្ឈមណ្ឌលកីឡាទូកក្តោងបានបាក់រលំ ដែលធ្វើអោយ គណៈកម្មាធិការរៀបចំការប្រកួតឈឺក្បាលបន្ថែមទៀត។ ប្រព័ន្ធរថភ្លើងក្រោមដីដែលជាមធ្យោបាយធ្វើដំណើរដ៏សំខាន់ ក្នុងការដឹកជញ្ជូនមនុស្សក្នុងព្រឹត្តិការណ៍អូឡាំពិកនេះ ទើបតែត្រូវបានដាក់សម្ពោធអោយប្រើប្រាស់កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុននេះប៉ុណ្ណោះ។ ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុង Rio នឹងមានអត្តពលិកចូលរួម 11239នាក់ មកពី 207ប្រទេសជុំវិញពិភពលោកប្រកួតប្រជែងលើ 306វិញ្ញាសានៃប្រភេទកីឡា 28៕
អត្ថបទ៖នាង សុភាវុធ