កីឡដ្ឋាន​វាយ​កូន​បាល់​ក្នុង​ព្រឹត្តិការណ៍ Grand Slam, U.S. Open ឆ្នាំនេះ​មាន​ដំបូល​បិទ​បើក​បាន​

400

តេន្នីស៖ ដំបូលបិទបើកបានលើកីឡដ្ឋានវាយកូនបាល់ Arthur Ashe Stadium ដែលប្រើប្រាស់ក្នុងព្រឹត្តិការណ៍ Grand Slam ចុងឆ្នាំ U.S. Open នឹងត្រូវប្រើប្រាស់ទាន់ការប្រកួតឆ្នាំនេះ បន្ទាប់ពីការបំពាក់ប្រព័ន្ធស្វ័យប្រវត្តិដែលចំណាយអស់ថវិការ 150លានដុល្លា។

ជាច្រើនឆ្នាំមកហើយដែលការប្រកួតវាយកូនបាល់ U.S. Open ត្រូវបានរំខានដោយសារបញ្ហាភ្លៀងធ្លាក់ ដែលរួមមានការពន្យារការប្រកួតអូសបន្លាយ អោយការប្រកួតបញ្ចប់យឺតពេលខុសពីកាលវិភាគតែឆ្នាំនេះគឺមិនមានទៀតឡើយ។ អតិតកំពូលតារាវាយកូនបាល់ Billie Jean King ដែលជាម្ចាស់ឈ្មោះមជ្ឈមណ្ឌលកីឡាវាយកូនបាល់នៅអាមេរិកនោះ បានផ្តល់កិត្តិយសចុចប៊ូតុងសម្ពោធបើកអោយប្រើប្រាស់ដំបូលកីឡដ្ឋាន ដែលអាចបិទបើកបានដោយប្រព័ន្ធអេឡិចត្រូនិច។ ល្បឿននៃការបិទ រឺបើកដំបូលនេះគឺ 7.5ម៉ែត្រក្នុងមួយនាទីដែលនឹងត្រូវប្រើពេល 5នាទី 12វិនាទី ដើម្បីគ្របជិត។ ភរិយារបស់លោក Billie Jean King លោកស្រី Jeanne Ashe គឺជាអ្នកផ្តល់កិត្តិយសចុងប៊ូតុងបិទដំបូលវិញ លើកីឡដ្ឋានវាយកូនបាល់ធំជាងគេបំផុតលើលោកមួយនេះ។

ការបំពាក់អោយមានដំបូលបិទបើកលើកីឡដ្ឋាន Arthur Ashe ក្នុងព្រឹត្តិការណ៍ Grand Slam, U.S. Open នៅពេលនេះមានន័យថា ក្នុងចំណោម Grand Slam ធំទាំងបួនប្រចាំឆ្នាំមាន French Open នៅប្រទេសបារាំងតែមួយគត់ដែលគ្មានដំបូល ខណៈដែលបារាំងគ្រោងនឹងបំពាក់បែបនេះដែរអោយរួចរាល់នៅឆ្នាំ 2020។ ក្រៅពីការបំបាក់ដំបូលអេឡិចត្រូនិកនេះ ក៏មានការកែប្រែផ្សេងទៀតដែរគឺបន្ថែមកៅអីអង្គុយ 8000កន្លែងទៀត៕

អត្ថបទ៖នាង សុភាវុធ