គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​៣​ ខែ​សីហា​ កើតឡើង​៨​លើក​ស្លាប់​៤​នាក់​របួសធ្ងន់​ស្រាល​៤១​នាក់​​​

227

ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក ( យប់៣លើក ) បណ្តាលអោយមនុស្សស្លាប់ ៤នាក់ (ប្រុស ) រងរបួសធ្ងន់ ១៥នាក់ (ស្រី១១នាក់ ) និងរបួសស្រាល ២៦នាក់ (ស្រី២២នាក់ )

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១១គ្រឿង រួមមាន ម៉ូតូ ចំនួន ៤គ្រឿង រថយន្តធុនតូច ចំនួន ៦គ្រឿង និងរថយន្តធុនធំ ចំនួន ១គ្រឿង , យានផ្សេងៗ ០គ្រឿង។

ប្រភពព័ត៍មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣លើក , ស្រវឹង ១លើក , ប្រជែងគ្រោះថ្នាក់ ២លើក, មិនប្រកាន់ស្តាំ ១លើក, បត់គ្រោះថ្នាក់ ១លើក , មិនគោរពសិទ្ធិ ១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១៤នាក់ ( យប់៤នាក់ )

គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៥លើក និងផ្លូវខេត្តក្រុង ចំនួន ៣លើក , ផ្លូវលំ ០លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ២លើក រថយន្តធុនតូច ៥លើក (រត់២នាក់) និងរថយន្តធុនធំ ១លើក ។

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តកំពង់ស្ពឺ ១លើក ស្លាប់ ២នាក់(ស្រី) របួស២៨នាក់ (ស្រី) , កំពង់ធំ ១លើក ស្លាប់ ១នាក់ របួស៣នាក់ (ស្រី១នាក់) , និងខេត្តកណ្តាល ១លើក ស្លាប់១នាក់ របួស១នាក់ ។

ប្រភពព័ត៍មានពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣,៣៨៧គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៦១៦គ្រឿង និងពិន័យសរុប ចំនួន ១,៧៧១គ្រឿង ៕