គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៤ ខែសីហា ស្លាប់មនុស្ស៣នាក់ និង៥នាក់រងរបួសធ្ងន់ស្រាល

215

ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់៣នាក់ រងរបួសធ្ងន់៣នាក់ និងរបួសស្រាល ២នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១០គ្រឿង រួមមាន ម៉ូតូ ចំនួន ៨គ្រឿង រថយន្តធុតូច ចំនួន២គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើត មានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន២លើក, ប្រជែងគ្រោះថ្នាក់១លើក, មិនប្រកាន់ស្តាំ២លើក, មិនគោរពសិទ្ធិ១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចរាចរណ៍៤នាក់ (យប់២នាក់)

នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៤,១៤៥គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ២,៣៣៩គ្រឿង និងពិន័យសរុប ចំនួន ១,៨០៦គ្រឿង៕