អាជ្ញាធរ ​និង​ សមត្ថកិច្ច ​ត្រូវ​អនុវត្ត​គោលនយោបាយ​ភូ​មិ ​ឃុំ មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​​

282

ព្រៃវែង ៖ ឯកឧត្តម អភិបាលរងខេត្តព្រៃវែង   បានណែនាំដល់អាជ្ញាធរ សមត្ថកិច្ចស្រុក ឃុំ  ប៉ុស្តិ៍រដ្ឋបាល ទាំងអស់ ត្រូវយកចិត្តទុកដាក់ បន្ថែមទៀត នូវការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធិភាពខ្ពស់ ។

ថ្លែងបែបនេះ របស់ ឯកឧត្តម ចាន់ ថា អភិបាលរងខេត្ត តំណាង ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង នាចុងសប្ដាហ៍នេះ នៅឃុំកំពង់ប្រាំង ក្នុងកម្មវិធីវេទិកាសាធារណៈ រវាងរដ្ឋបាលខេត្តព្រៃវែង ជាមួយរដ្ឋបាលឃុំកំពង់ប្រាំង ស្រុកពារាំង ព្រមទាំងមានការចូលរួម ពីឯកឧត្តម សុខ យាត សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង អាជ្ញាធរ  មានសមត្ថកិច្ចស្រុក ការិយាល័យនានា ជុំវិញស្រុក ខណ្ឌរដ្ឋបាលជលផល ក្រុមប្រឹក្សាឃុំ មេឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានមណ្ឌលសុខភាព នាយកសាលាក្នុងឃុំ  ។

ឯកឧត្តម ចាន់ ថា អភិបាលរងខេត្ត បានលើកឡើងទៀតថា វេទិកានេះ មានគោលបំណង ស្តាប់នូវរបាយការណ៍របស់រដ្ឋបាលឃុំ បញ្ហាប្រឈម និងសំណូមពរនានា របស់អាជ្ញាធរឃុំ ដើម្បីធ្វើការដោះស្រាយ តាមសមត្ថកិច្ច និងតាមសមត្ថភាព ។

ឯកឧត្តម ចាន់ ថា ក៏បានជម្រុញ ដល់អាជ្ញាធរ មានសមត្ថកិច្ច ត្រូវពង្រឹង ការការពារ សន្តិសុខ សុវត្ថិភាព បង្ការ ទប់ស្កាត់នូវការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ការនេសាទត្រីខុសច្បាប់  ជំរុញ ប្រជាពលរដ្ឋ ដែលមិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណ អោយធ្វើអត្តសញ្ញាណប័ណ្ណអោយបានគ្រប់ៗគ្នា យកចិត្តទុកជួយដល់ជនទី ទាល់ក្រ ចាស់ជរាគ្មានទឹង និងជនដែលងាយរងគ្រោះផ្សេងៗ៕

poo

Capturertt pp ppp pppp