Real Madrid ត្រៀមខ្លួន​ជួប​ជាមួយ​ក្រុម Sevilla​ ក្នុង​ពានរង្វាន់ UEFA Super Cup នៅ​ប្រទេស​ន័រវែស​

339

បាល់ទាត់៖ នៅរាត្រីថ្ងៃអង្គារនេះជំនួបក្រុម Real Madrid ហើយនឹងក្រុមរួមលីហ្គ Sevilla នឹងប្រព្រឹត្តធ្វើឡើងនៅទីក្រុង Trondheim ប្រទេសន័រវែសហើយក៏ជាការបង្ហាញខ្លួនលើកទី៣ ផ្ទួនៗគ្នាផងដែរ សម្រាប់ក្រុមជើងឯក Europa League, Sevilla នឹងក្រុមអេស្ប៉ាញជួបអេស្ប៉ាញ។T16
គេនៅចាំបានថា Real Madrid មកដល់ទីនេះគឺបានយកឈ្នះបាល់ប៉េណាល់ទី ១១ម៉ែត្រទៅលើក្រុម AT Madrid ដើម្បីក្លាយជាម្ចាស់ជើងឯក UEFA Champions League លើកទី១១ របស់ខ្លួនចាក្នុងប្រវត្តិសាស្ត្រ។ ចំណែកឯក្រុម Sevilla វិញបានយកឈ្នះក្រុមហង្សក្រហម Liverpool វគ្គផ្តាច់ព្រ័ត្រ Europa League នៅ Basel ដើម្បីក្លាយជាម្ចាស់ជើងឯក UEFA Europa League ជាលើកទី៥ ផងដែរ។ ប្រធានក្រុម Real Madrid, Sergio Ramos បាននិយាយថា គេមានអារម្មណ៍រំភើបដែលបានប្រកួតផ្តាច់ព្រ័ត្រ Super Cup ហើយក៏ជាការត្រៀមខ្លួនបើករដូវកាលថ្មីផងដែរ ដូច្នេះគេរំពឹងថានឹងយក Super Cup ដើម្បីជាកំលាំងចិត្ត និងជាចំណុចចាប់ផ្តើមនារដូវកាលថ្មីនេះផងដែរ។

T15
ដោយឡែកឯគ្រូបង្វឹកលោក Zidane វិញបានថ្លែងថា ក្នុងការប្រកួតនេះមិនមានការព្រួយបារម្ភអ្វីនោះទេ ពោលគឺយើងបានសម្រាកច្រើនជាមួយនឹងការប្រកួតមិត្ត ២ប្រកួតនៅក្រៅប្រទេស ហើយកីឡាករម្នាក់ៗគេក៏បានបង្ហាញទំរង់លេងគួរឲ្យចាប់អារម្មណ៍ផងដែរ អំឡុងការប្រកួតនៅ Euro ប្រទេសបារាំង ដូច្នេះអ្នកបានឃើញហើយថា Bale និង Ronaldo គេទាំងពីរអ្នកបានឈានដល់ចំណុចកំពូលមួយនេះជារឿងដែលយើងរីករាយ។ គួររំលឹកថា Sevilla ធ្លាប់ប្រកួតចាញ់ Real Madrid នៅ Cardiff ឆ្នាំ2014 ហើយឆ្នាំ2015 កន្លងទៅចាញ់ទៀតក្នុង UEFA Super Cup នេះក្រោមថ្វីដៃ Barcelona នៅ Tbilisl។ ហើយគួរបញ្ជាក់ថា សម្រាប់លទ្ធផលកន្លងមកនឹងពេលនេះ គឺគ្រប់គ្រាន់ឲ្យប្រទេសអេស្ប៉ាញមួយនេះ បន្តឈរជាប្រទេសដែលឈានចូលលេងពាន UEFA Super Cup ច្រើនជាងគេពោលគឺឈ្នះ ១២លើកក្នុងចំណោមការបង្ហាញខ្លួន ២២លើក៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ