មនុស្ស​ ១៣​នាក់​ស្លាប់​ និង​រាប់​សិប​នាក់​ទៀត​រង​របួស​ក្នុង​ការ​វាយប្រហារ​បំផ្ទុះ​គ្រាប់​បែក​​នៅ​តំបន់​​ភាគ​អាគ្នេយ៍​ប្រទេស​ទួរគី

232

ទួរគី៖ យោងតាមប្រភពព័ត៌មានសន្តិសុខឲ្យដឹងថា ការបំផ្ទុះគ្រាប់ក្នុងទីក្រុងចំនួន ២ នាភាគអាគ្នេយ៍ប្រទេសទួរគីសម្លាប់មនុស្ស ៩នាក់ និងរាប់សិបនាក់ទៀតរងរបួស។Th7 Th8

សេចក្តីរាយការណ៍បន្តថា ការវាយប្រហារទាំងនេះត្រូវគេធ្វើឡើង ស្របពេលដែលមានការវាយប្រហារមួយនៅក្បែរព្រំដែនស៊ីរីសម្លាប់មនុស្ស ៤នាក់ដែរនោះ។ ចំណែកក្រុមអង្កេតការណ៍កំពុងរៀបចំពិនិត្យ នៅតាមបំណែកថ្មដែលខ្ទេចខ្ទាំដោយការវាយប្រហារពីរថយន្តធន់តូចចំនួន ២គ្រឿង ផ្ទុកដោយគ្រាប់បែកធ្វើឲ្យមនុស្សរងរបួស និងស្លាប់យ៉ាងច្រើននោះ។ ប្រភពព័ត៌មានបន្តថា ការវាយប្រហារមួយបានកើតឡើងនៅទីក្រុងឌីយ៉ាបាគី បណ្ដាលឲ្យកុមាររងរបួសផងដែរ។ រីឯការវាយប្រហារមួយទៀតត្រូវគេធ្វើឡើងនៅទីក្រុងក្នុងខេត្តម៉ាឌីននៅក្បែរព្រំដែនស៊ីរី ដែលការវាយប្រហារនេះមានគោលដៅ លើរថយន្តក្រុងដឹកជញ្ជូនក្រុមមន្ត្រីនគរបាល។ ជាមួយនេះក្រុមមន្ត្រីទួរគីកំពុងទិតៀន ស្តីបន្ទោសដល់គណបក្សពលករគួរឌីស្ដង់ហៅកាត់ PKK ថា បានធ្វើអំពើវាយប្រហារទាំងនេះ៕

អត្ថបទ៖ រិទ្ធី