អាជ្ញាធរ​ខេត្តតាកែវ ​ស្នើ​ឲ្យ អាជ្ញាធ​រខេត្ត​អាន​យ៉ាង​វៀតណាម​ ជួយ​ទប់ស្កាត់​ បទល្មើស​គ្រឿងញៀន​ឆ្លងដែន​

321

តាកែវ ៖ អាជ្ញាធរខេត្តតាកែវ ក្នុងពិធីធ្វើសន្និបាតបូកសរុបការងារសហប្រតិបត្តិការ ៦ខែដើមឆ្នាំ២០១៦ នៃខេត្តទាំងពីរ នៅខេត្តអាងយ៉ាងរបស់វៀតណាម ថ្ងៃទី១០ខែសីហា អាជ្ញាធរ ខេត្តតាកែវបាន ស្នើសុំអោយអាជ្ញាធរខេត្ត អានយ៉ាងរបស់វៀតណាម សហការជួយទប់បទល្មើសគ្រឿងញៀនឆ្លងដែនរវាងខេត្តទាំងពីរ។

លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ក្នុងពិធីធ្វើសន្និបាតបូកសរុបការងារសហប្រតិបត្តិការរួមគ្នាឆមាស ដើមឆ្នាំ២០១៦ នៅខេត្តអានយ៉ាង ប្រទេសវៀតណាម នៅថ្ងៃទី១០ ខែសីហា បានថ្លែងថា កម្ពុជា មិនមែនជាប្រទេសផលិតគ្រឿងញៀននោះទេ ក៏ប៉ុន្តែកម្ពុជា ជាប្រទេសត្រូវបានគេនាំឆ្លងកាត់ និងរងគ្រោះដោយសារតែគ្រឿងញៀនទៅវិញ។ ការប្រើប្រាស់ និងការចែកចាយគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា មិនមានការធ្លាក់ចុះនោះទេ បើទោះបីជាអាជ្ញាធរ បានធ្វើសកម្មភាពបង្ក្រាបយ៉ាងខ្លាំងក្លា ក៏ដោយ ជាពិសេសនៅខេត្តតាកែវ បញ្ហាគ្រឿងញៀនជាបញ្ហាក្ដៅគគុកមួយ ដោយក្នុងនោះអាជ្ញាធរខេត្តតាកែវ បានចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហាអាទិភាពទី១ ដែលត្រូវយកចិត្តទុកដាក់។

លោកអភិបាលខេត្តតាកែវ បានបន្តថា ប្រសិនបើបញ្ហាគ្រឿងញៀននៅតែបន្តញាំញីខេត្តតាកែវខ្លាំងក្លាបន្តទៅទៀតនោះ វាពិតជានឹងឆ្លងរីករាលដល់ខេត្តអានយ៉ាងវៀតណាម ជាក់ជាមិនខាន ព្រោះថាខេត្ត អានយ៉ាងរបស់វៀតណាម ជាខេត្តដែលជាប់នឹងខេត្តតាកែវ។ ដូច្នោះ ភាគីខេត្តអានយ៉ាងគួរតែសហការជាមួយភាគីខេត្តតាកែវ ប្រយុទ្ធប្រឆាំងជាមួយគ្រឿងញៀននេះ អោយបានខ្លាំងក្លា ដើម្បីកាត់បន្ថយបញ្ហានេះ អោយធ្លាក់ មកនៅកម្រិត ទាបបំផុត។

លោក ឡាវ វណ្ណៈ បន្ថែមថា វិធីដ៏ល្អនោះ គឺខេត្តទាំងពីរត្រូវតែរួមដៃគ្នាទប់ស្កាត់ការនាំចេញ និងចូលគ្រឿងញៀន ដែលកំពង់ តែរីករាយដាល។ ម្យ៉ាងទៀត សូមភាគីខេត្តអានយ៉ាងរបស់វៀតណាមជួយបណ្តុះបណ្ដាលសមត្ថភាព មន្ត្រីកម្ពុជា និងសាងសង់មណ្ឌលបន្សាបគ្រឿងញៀនឲ្យខេត្តតាកែវ ដើម្បី បានឲ្យ អ្នកដែលប្រើប្រាស់ មានឱកាសបានបន្សាប និងកែខ្លួនសារជាថ្មី។

ទាក់ទង នឹងសំណើរនេះ ភាគីខេត្តអានយ៉ាង ប្រទេសវៀតណាម បានសន្យាថា ខេត្តអានយ៉ាង នឹងបង្កើនកិច្ចសហការបន្ថែមទៀត។ ចំណែកឯ ការសាងសង់គ្រឿងញៀន ភាគីខេត្តអានយ៉ាង នឹងសិក្សាពី តម្លៃ ទីតាំងជាមុនសិន បន្ទាប់មក ភាគីខេត្តអានយ៉ាង នឹងឆ្លើយតប មកខេត្តតាកែវវិញ៕

tk

rrtt  tt