លោក អឺ​ដូ​ហ្គែ​ន និយាយ​ថា សហរដ្ឋ​អាមេរិក​ត្រូវ​សម្រេច​ចិត្ត​ជ្រើសរើស​រវាង​ទួរគី និង​លោក ហ្គូ​លែ​ន

308

ទួរគី៖ លោកប្រធានាធិបតីទួរគី Tayyip Erdogan បានអំពាវនាវដល់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធម្សិលមិញ ធ្វើបត្យាប័នបុព្វជិតមូស្លីមមានមូលដ្ឋានក្នុងទឹកដីសហរដ្ឋអាមេរិក Fethullah Gulen ត្រឡប់មកទួរគីវិញ ដែលលោកបានចោទប្រកាន់ពីបទរៀបគម្រោងប៉ុនប៉ង ធ្វើរដ្ឋប្រហារប្រឆាំងរបបដឹកនាំរបស់លោក តែយ៉ាងណាបុព្វជិតវ័យ ៧៥ឆ្នាំរូបនេះបានទាត់ចោលការចោទប្រកាន់នេះ។

 

ថ្លែងទៅកាន់មនុស្សរាប់ពាន់នាក់ប្រមូលផ្ដុំគ្នា នៅខាងក្រៅវិមានប្រធានាធិបតីក្នុងទីក្រុងអង់ការ៉ា លោក អឺដូហ្គែន បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនចាំបាច់ត្រូវបង្កើតការជ្រើសរើស។ លោកថា មិនយូរមិនឆាប់សហរដ្ឋអាមេរិកនឹងត្រូវបង្កើតការជ្រើសរើសមួយថា តើត្រូវជ្រើសយកប្រទេសទួរគី ឬលោក ហ្វេទូឡា។ ពួកគេនឹងត្រូវជ្រើសរើសភេរវករបះបោរ ហ្វេទូ ឬប្រទេសទួរគីដែលជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ។ ពួកលោកបានផ្ញើប្រអប់បន្តឹងចំនួន ៨៥ ដោយប្រើពាក្យកាត់តំណាងឲ្យ “Gulenist Terror Group” ដែលទីក្រុងអង់ការ៉ាសំដៅ លើចលនារបស់លោក Gulen។ សំដៅលើការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារតាមច្រកព្រំដែនដែលបានសម្លាប់មនុស្ស ១៣នាក់ក្នុងភាគខាងត្បូងប្រទេសទួរគីកាលពីថ្ងៃពុធម្សិលមិញ លោក អឺដូហ្គែន និយាយថា ប្រទេសនេះបានកំពុងរងការគំរាមកំហែងច្រើនណាស់៕

អត្ថបទ៖ សុខមាន