រូបភាព​វីដេអូ​ថត​ពី​លើ​អាកាស​បង្ហាញ​ការ​បំផ្លិចបំផ្លាញពី​ភ្លើង​ឆេះ​ព្រៃយ៉ាងអាក្រក់​នៅប៉​ទុយ​ហ្គា​ល់

198

ព័រទុយហ្គាល់៖ អ្នកពន្លត់អគ្គិភ័យព័រទុយហ្គាល់រាប់ពាន់នាក់កាលពីម្សិលមិញ បានព្យាយាមឃុំគ្រងអណ្ដាតភ្លើងឆេះព្រៃជិត ២០០កន្លែង បន្ទាប់ពីភ្លើងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់លើដីគោក និងកោះម៉ាដេរ៉ាកាលពីកន្លងទៅនេះ។F22

រូបភាពវីដេអូថតពីលើអាកាសពីទីភ្នាក់ងារទូរទស្សន៍ Wikono របស់ប្រទេសអេស្ប៉ាញបានបង្ហាញពីវិសាលភាពសំណល់ នៃការបំផ្លិចបំផ្លាញដោយភ្លើងក្នុងឆេះព្រៃ ក្នុងទីក្រុងហ្វាន់ចាល់របស់តំបន់កោះម៉ាដេរ៉ា។ មនុស្ស ចំនួន ២៦០នាក់នៅតែរស់នៅក្នុងជំរុំបណ្ដោះអាសន្ននៅឡើយកាលពីម្សិលមិញ ប៉ុន្តែរដ្ឋាភិបាលប្រចាំតំបន់និយាយថា អ្នកទេសចរទាំងអស់ត្រូវបានត្រឡប់ទៅកាន់សណ្ឋាគាររបស់ពួកគេវិញហើយ ឬបញ្ជូនទៅកាន់កន្លែងផ្សេងៗ។ រីឯសណ្ឋាគារលំដាប់ផ្កាយ ៥មួយកន្លែង ជិតទីក្រុងហ្វាន់ចាល់ត្រូវបានឆេះបំផ្លាញទាំងស្រុក។ អ្នកពន្លត់អគ្គិភ័យព័រទុយហ្គាល់ជាង 4,200នាក់ជួយដោយយន្តហោះ ៣០គ្រឿង រួមទាំងយន្តហោះបញ្ជូនទៅពីប្រទេសអ៊ីតាលី, អេស្ប៉ាញ និងម៉ារ៉ុកមួយចំនួនទៀត បានកំពុងពន្លត់ភ្លើងដែលបង្កឲ្យមានជារលកក្ដៅ និងរុញច្រានពីសំណាក់ខ្យល់ខ្លាំងៗ ឆេះបំផ្លាញព្រៃឈើក្រាស់ៗភាគខាងជើងប្រទេសនេះ។

ភ្លើងឆេះព្រៃនារដូវក្ដៅតែងកើតមានជាធម្មតាក្នុងប្រទេសព័រទុយហ្គាល់ ជាក់ស្ដែងភ្លើងឆេះព្រៃដ៏អាក្រក់បំផុតក្នុងឆ្នាំ 2003 សម្លាប់មនុស្ស 19នាក់ និងបំផ្លាញព្រៃឈើជុំវិញប្រទេសនេះប្រមាណ ១០%លើទំហំផ្ទៃដីជាង 2,100គីឡូម៉ែត្រការ៉េ៕
អត្ថបទ៖ សុខមាន