កីឡាករ​លំដាប់​ទី​៩ ក្នុង​កម្មវិធី Gael Monfils​ និង Richard Gasquet​ យក​ឈ្នះ​គូ​ប្រកួត​រៀង​ៗ​ខ្លួន​ជុំ​ដំបូង Cincinnati Masters

277
កីឡាករ​បារាំង Gael Monfils

តេន្នីស៖ កីឡាករវាយតេន្នីសបារាំង Richard Gasquet មិនដែលប្រកួតសោះចាប់តាំងពីការប្រកួតចាញ់កីឡាករ Jo Wilfried Tsonga នៅក្នុងជុំ ១៦នាក់ចុងក្រោយនៅ Grand Slam, Wimbledon តែនៅពេលនេះគេធ្វើបានល្អក្នុងការឆ្លងឲ្យផុតជុំដំបូងនៅ ATP Cincinnati Masters បន្ទាប់ពីយកឈ្នះមិត្តរួមជាតិ Adrian Mannarino កាលថ្ងៃអង្គារម្សិលម៉ិញនេះ។

W27
កីឡាករវាយតេន្នីសបារាំង Richard Gasquet

Richard Gasquet បានយកឈ្នះនៅសិតដំបូងក្នុងលទ្ធផល 7-6 tiebreak(7-2) មុនពេលដែល Adrian Mannarinoយកឈ្នះវិញ 3-6 ដើម្បីឈានចូលសិតកាត់សេចក្តីដោយ Gasquetឈ្នះវិញ 6-1 សរុបការប្រកួតនេះប្រើពេល ២ម៉ោងនឹង ១៦នាទី។ ឆ្លងតាមរយៈជ័យជំនះជុំទី១ នេះ Richard Gasquet នឹងបន្តជួបជាមួយកីឡាករអាហ្វ្រិកខាងត្បូង Kevin Anderson លំដាប់ទី២៤ នៅថ្ងៃព្រហស្បត្តិ៍ស្អែកនេះ។ ដោយឡែកឯការប្រកួតមួយគូរទៀតនេះគឺកីឡាករបារាំង Gael Monfils ធ្វើបានយ៉ាងល្អក្នុងការជួបជាមួយកីឡាករអេស្ប៉ាញ Pablo Correno Busta ក្រោយយកឈ្នះ ២សិត០ ជាមួយលទ្ធផលពិន្ទុ 6-3 នឹង 6-4 មិនលំបាកឡើយ ពោលគឺចំណាយពេលត្រឹមតែ ១ម៉ោងប៉ុណ្ណោះ។ ប្រកួតបន្ទាប់សម្រាប់ Gael Monfils នឹងជួបជាមួយកីឡាករ Marcos Baghdatisនៅជុំទី ២ Cincinnati Masters៕
ដោយ៖ ទឹម សុវណ្ណារិទ្ធ