មនុស្ស​ ៧​នាក់​ស្លាប់ និង​ម្នាក់​ទៀត​បាត់​ខ្លួន​​ក្នុង​​គ្រោះ​ធម្មជាតិ​ទឹក​ជំនន់​នៅ​ខេត្ត​សានស៊ី​ប្រទេស​ចិន​​

426

ចិន៖ មនុស្ស ៧នាក់បានស្លាប់ និងក្មេងអាយុ ៥ឆ្នាំម្នាក់នៅតែកំពុងបាត់ខ្លួន ដោយសាររថយន្តមួយចំនួនហូរគួចតាមទឹកជំនន់ដ៏អាក្រក់ បណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងៗក្នុងភាគខាងជើងខេត្តសានស៊ីប្រទេសចិនកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។

W30

ទឹកជំនន់បានពន្លិចក្នុងស្រុក Ansai County នៃទីក្រុង Yan’an នៅម៉ោងប្រមាណ 20:00ម៉ោងក្នុងស្រុកនៅពេលទឹកក្នុងទន្លេចំនួន ២ហៀរលិចច្រាំងពន្លិចផ្លូវហាយវ៉េលេខ 303 របស់ខេត្ត និងរថយន្តចំនួន ៥គ្រឿងហូរអណ្ដែតតាមកម្លាំងជំនន់ទឹកភ្លៀង។ មនុស្សជាង ៤០០នាក់ត្រូវបានបញ្ជូនទៅកន្លែងរងគ្រោះ ដើម្បីស្វែងរកនិងសង្គ្រោះមនុស្សកាលពី ២ថ្ងៃមុន នេះបើយោងតាមអាជ្ញាធរទីក្រុងយ៉ានអាន។ នគរបាលនិយាយថា អ្នកដំណើរលើរថយន្តចំនួន ២គ្រឿងបានត្រៀមភៀសខ្លួន។ អ្នកដំណើរ ៧នាក់ពីរថយន្ត ៣គ្រឿងផ្សេងទៀតនៅកន្លែងកើតហេតុ ហើយសាកសពរបស់ពួកគេត្រូវបានទាញចេញពីទន្លេមួយ កាលពីព្រឹកថ្ងៃអង្គារម្សិលមិញ។ រីឯរថយន្តទាំងអស់ចំនួន ៥គ្រឿងត្រូវបានស្រង់ឡើងគោក៕

អត្ថបទ៖ សុខមាន