លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃទី​១៨​ ខែសីហា​យានយន្ត​ល្មើស​៣២០០​គ្រឿង​

380

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គិតចាប់វេលាម៉ោង ១៤ និង០០នាទី ថ្ងៃទី១៧ ខែសីហា ដល់វេលាម៉ោង ១៤ និង០០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ មធ្យោបាយយានយន្តល្មើស សរុប ចំនួន ៣២០០គ្រឿង អប់រំ ចំនួន ១៥៦៧គ្រឿង និងពិន័យ ចំនួន ១៦៣៣គ្រឿង។ សរុបលទ្ធផលរយៈពេល ១៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ មធ្យោបាយល្មើស ចំនួន ៥៩២៧២គ្រឿង អប់រំ ចំនួន ២៧១២២គ្រឿង និងពិន័យ ចំនួន ៣២១៥០គ្រឿង។

ចំពោះលទ្ធផលត្រួតពិនិត្យល្បឿន តាមរាជធានី ខេត្ត សម្រាប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ សរុប ចំនួន ១១៩៧គ្រឿង (រថយន្តតូច ៧៣៩គ្រឿង និងរថយន្តធំ ៤៥៨គ្រឿង) ល្មើស ចំនួន ១៣៧នាក់ ស្មើនិង ១១ភាគរយ អប់រំ ចំនួន ២៤នាក់ ( រថយន្តតូច ២០នាក់ និងរថយន្តធំ ៤នាក់ ) និងពិន័យ ចំនួន ១១៣នាក់ (រថយន្តតូច ១០៧នាក់ និងរថយន្តធំ ៦នាក់) ។ ចំណែកលទ្ធផល នៃការត្រួតពិនិត្យល្បឿន តាមរាជធានី ខេត្ត រយៈពេល ១៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ សរុប ចំនួន ១៨២០៩គ្រឿង ( ល្មើស ២៩៦៩គ្រឿង អប់រំ ៤៦៤គ្រឿង និងពិន័យ ២៥០៥គ្រឿង )

ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា លទ្ធផលត្រួតពិនិត្យអ្នកបើកបរមានជាតិ ស្រវឹង ពីរាជធានី ខេត្ត សម្រាប់យប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ គិតចាប់ពីម៉ោង ១១ ដល់ម៉ោង ៣ រំលង អាធ្រាត្រ ត្រួតពិនិត្យបានយានយន្តសរុប ចំនួន ១៥៣៣គ្រឿង ( រថយន្ត ៤៩១គ្រឿង និងម៉ូតូ ១០៤២គ្រឿង ) មានជាតិស្រវឹង ២៤នាក់ ស្មើនិង ២ភាគរយ អប់រំ ចំនួន ១៩នាក់ ( រថយន្ត ៨នាក់ និងម៉ូតូ ១១នាក់ ) ពិន័យ ៥នាក់ ( រថយន្ត ២នាក់ និងម៉ូតូ ៣នាក់ ) ឃាត់ខ្លួន ( គ្មាន )

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា លទ្ធផលត្រួតពិនិត្យអ្នកបើកបរមានជាតិ ស្រវឹង ពីរាជធានី ខេត្ត រយៈពេល ១៨ថ្ងៃ គិតចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ត្រួតពិនិត្យបានយានយន្តសរុប ចំនួន ១៤០៧៧គ្រឿង ( រថយន្ត ៥៤៣៤គ្រឿង និងម៉ូតូ ៨៦៤៣គ្រឿង ) មានជាតិស្រវឹង ចំនួន ៣៤៤នាក់ ស្មើនិង ២ភាគរយ អប់រំ ចំនួន ២៧៦នាក់ ( រថយន្ត ១០៧នាក់ និងម៉ូតូ ១៦៩នាក់ ) ពិន័យ ចំនួន ៤៥នាក់ ( រថយន្ត ១៦នាក់ និងម៉ូតូ ២៩នាក់ ) ឃាត់មនុស្ស ចំនួន ២៣នាក់ ( រថយន្ត ៣នាក់ និងម៉ូតូ ២០នាក់ ) មានកំរិតជាតិស្រវឹង ០,៤១ និង ០,៩៩ MgL / ខ្យល់។

ដោយឡែករាជធានីភ្នំពេញ ត្រូវបានត្រួតពិនិត្យ ចំនួន ១៤២លើក ឃាត់អ្នកបើកបរយានយន្តមានជាតិស្រវឹង ចំនួន ៤៩៣នាក់ ក្នុងនោះ រថយន្ត ចំនួន ១១១នាក់ ( ស្រី ៣នាក់) ម៉ូតូ ចំនួន ៣៨២នាក់ មានកំរិតជាតិស្រវឹង ០,៤០ ដល់ ១,៦៧ MgL / ខ្យល់៕