ម្ចាស់​គ្រង​តំណែង​កំណត់ត្រា​ពិភពលោក​រត់​ផ្លោះ​របង Harrison សង្ឃឹម​ថា​ធ្វើ​បាន​ល្អ​ក្នុង​​ព្រឹត្តិការណ៍ Diamond League ក្រោយ​មិន​បាន​ប្រកួត​អូឡាំពិក​

264

រត់ផ្លោះរបង៖ កីឡាការិនីរត់ផ្លោះរបងអាមេរិកកាំង Kendra Harrison បានត្រៀមខ្លួនរួចរាល់អស់ហើយក្នុងការចូលរួមការប្រកួត Diamond League នៅទីក្រុង Lausanne ប្រទេសស្វីសកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញនេះ បន្ទាប់ពីមិនបានចូលរួមការប្រកួតកីឡាអូឡាំពិកទីក្រុងរីយ៉ូឆ្នាំ២០១៦ ក្រោយធ្វើបានត្រឹមតែលំដាប់ទី៦ ប៉ុណ្ណោះក្នុងការប្រកួតថ្នាក់ជាតិលើវិញ្ញាសា ១០០ម៉ែត្រ។T20
ថ្លែងនៅក្នុងសន្និសីទកីឡាការិនី Kendra Harrison វ័យ ២៣ឆ្នាំរូបនេះបានឲ្យដឹងថា នាងនឹងធ្វើឲ្យបានល្អបំផុត ចំពោះការប្រកួតព្រឹត្តិការណ៍ Diamond League ហើយនាងពិតជាសោកស្ដាយណាស់ ដែលមិនបានប្រកួតនៅអូឡាំពិករយៈពេល ៤ឆ្នាំម្តង តែនាងតែងតែទស្សនាការប្រកួតមិនដាច់ទេពីការប្រកួត។ Kendra Harrison រងការឈឺចាប់ជាខ្លាំង ក្រោយខ្ទាតចេញពីការប្រកួតកីឡាអូឡាំពិកទីក្រុងរីយ៉ូ នៅពេលត្រូវបានបំបែកកំណត់ត្រាពិភពលោកដែលមានរយៈពេល ២៨ឆ្នាំលើវិញ្ញាសារត់ផ្លោះរបង ១០០ម៉ែត្រជាមួយនឹងថេរៈវេលា 12.20 នៅកម្មវិធី London Diamond League កាលពីខែកក្កដាកន្លងមក ដោយធ្វើបានពីកីឡាការិនីប៊ុលហ្គារី Yordanka Donkova នៅឆ្នាំ១៩៨៨ ពោលគឺមានរយៈពេល ៤ឆ្នាំមុនពេលដែល Kendra Harrison ចាប់កំណើត។ គួរបញ្ជាក់ថានាង Kendra Harrison គឺចេញពីក្រុមនៃសកវិទ្យាល័យ Kentucky នាងធ្លាប់ធ្វើបានល្អបំផុតគឺការរត់ផ្លោះរបង ៤០០ម៉ែត្រជាមួយនឹងថេរៈវេលា ៥៤.០៩វិនាទី នឹងរត់ផ្លោះរបង ៦០ម៉ែត្រប្រើថេរៈវេលា ៧.៧៧វិនាទី៕
ដោយ៖ ទឹម សុវណ្ណារិទ្ធ