ប្រាសាទបុរាណយ៉ាងហោចណាស់​ ​១៨៧​កន្លែង​រង​ការខូចខាត​ដោយសារ​គ្រោះរញ្ជួយ​ដី​នៅ​មី​យ៉ាន់​ម៉ា

402

មីយ៉ាន់ម៉ា៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញប្រទេសមីយ៉ាន់ម៉ាបានបញ្ជូនទាហាន និងក្រុមនគរបាលទៅកាន់តំបន់រងគ្រោះដោយសារការរញ្ជួយដីកម្រិត៦.៨រ៉ិចទ័រ ដែលបានវាយប្រហារមកលើតំបន់ភាគកណ្ដាលប្រទេស ដើម្បីការពារ និងស្តាឡើងវិញនូវសំណង់ប្រាសាទបុរាណ ព្រះពុទ្ធសាសនាអាយុកាលរាប់សតវត្សរ៍នៅជុំវិញរដ្ឋធានីបុរាណបាកាន ១ថ្ងៃប៉ុណ្ណោះ ក្រោយប្រាសាទយ៉ាងហោចណាស់ ១៨៧កន្លែងរងការខូចខាតទាំងស្រុងដោយសារតែការរញ្ជួយដីដ៏ខ្លាំងក្លានេះ។F1 F4
មន្ត្រីមកពីនាយកដ្ឋានពន្លត់អគ្គីភ័យ និងក្រុមអាជ្ញាធរបានធ្វើការវាយតម្លៃ ពីផលប៉ះពាល់ដោយសារការរញ្ជួយដី ដែលបានអង្រួនអគារនៅទូទាំងប្រទេស ស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះកាលពីថ្ងៃពុធ។ ដោយឡែកក្រុមមន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា ប៉ុន្តែផលខូចខាត និងប៉ះពាល់ទាំងអម្បាលម៉ានមកលើប្រជាពលរដ្ឋហាក់ដូចជាមានកំណត់។ សេចក្តីរាយការណ៍ច្រើនបានផ្ដោតសំខាន់តែទៅលើការខូចខាតប្រាសាទដែលមានកេរ្តិ៍ល្បី នៅភាគកណ្ដាលប្រទេសមីយ៉ាន់ម៉ា ពិសេសនៅជុំវិញទីក្រុងបាកាន ឬហៅថាទីក្រុងប្រាសាទ ៤លាន។ ក្រុមមន្ត្រីកាកបាទក្រហមបាននិយាយថា ពួកគេទទួលបានព័ត៌មានថា មនុស្សយ៉ាងហោចណាស់ ៤នាក់បាត់បង់ជីវិត ក្នុងនោះរួមមានទាំងកុមារ ២នាក់ផងដែរមកពីទីក្រុងស្ថិតនៅជិតនឹងចំណុចកណ្ដាលនៃការរញ្ជួយដី។

F2
សូមបញ្ជាក់ថា ទីក្រុងបាកានដែលជាទីក្រុងបុរាណប្រវត្តិសាស្ត្រ ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរនោះមានប្រាសាទ និងវត្តអារាមចន្លោះពី ២ពាន់ទៅ ៣ពាន់កន្លែងដោយលាតសន្ធឹងលើផ្ទៃដីរាបស្មើ ៤២គីឡូម៉ែត្រក្រឡា ហើយតំបន់មួយនេះត្រូវបានគេចាត់ទុកថា ជាតំបន់គូប្រជែងមួយនឹងតំបន់ប្រាសាទអង្គរវត្តរបស់កម្ពុជាផងដែរ៕
អត្ថបទ៖ សារ៉ាត់