រូបចម្លាក់​ជា​និមិត្ត​រូប​របស់​ទីក្រុងរី​អូ ត្រូវ​បានតាំង​បំភ្លឺដោយ​ភ្លើងពណ៌រំឭក​ដល់​ជនរងគ្រោះស្លាប់​ក្នុងការ​រញ្ជួយ​ដីក្នុង​ប្រទេស​អ៊ីតាលី​

1264

ប្រេស៊ីល៖ ជាការរំឭកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ នៃការរញ្ជួយដីក្នុងប្រទេសអ៊ីតាលីរូបចម្លាក់ Christ the Redeemer ក្នុងទីក្រុងរីអូឌីជែនណេរ៉ូត្រូវបានបំភ្លឺ ដោយភ្លើងពណ៌នៃទង់ជាតិរបស់ប្រទេសអ៊ីតាលីកាលពីម្សិលមិញ។

 

មេដឹកនាំសាសនានៃទីក្រុងរីអូ លោក Orani Joao Tempesta បានសម្រេចចិត្តតាំងបំភ្លឺរូបចម្លាក់ជានិមិត្តរូប នៃទីក្រុងនេះជាវិធីមួយ ដើម្បីរំឭកវិញ្ញាណក្ខន្ធ និងចូលរួមការរំលែកទុក្ខពីប្រទេសប្រេស៊ីលទៅកាន់ប្រជាជនអ៊ីតាលី សម្រាប់ការរញ្ជួយដីដ៏មហន្តរាយមួយ កាលពីព្រឹកថ្ងៃពុធសប្ដាហ៍នេះឆក់យកជីវិតមនុស្ស 250នាក់៕
អត្ថបទ៖ សុខមាន