មនុស្ស ១៦​នាក់​ស្លាប់​​​ក្នុង​​ការ​វាយប្រហារ​​តាម​អាកាស​​របស់​កង​កម្លាំង​​ចម្រុះ​​ដឹក​​នាំ​ដោយ​​​អាមេរិក​​ក្នុង​​ទីក្រុង​សាដា

541

យេមែន៖ អ្នករស់នៅក្នុងទីក្រុងសាដា និងអ្នកយកព័ត៌មាននិយាយឲ្យដឹងថា កងកម្លាំងចម្រុះដឹកនាំដោយអាមេរិក បានវាយប្រហារតាមអាកាសលើតំបន់មួយក្នុងទីក្រុងសាដា នាភាគខាងជើងប្រទេសយេមែនបណ្ដាលឲ្យមនុស្ស ១៦នាក់ស្លាប់។

Th3

សាក្សីរបស់ព័ត៌មានរឺទ័របន្តថា មីស៊ីលត្រូវបានគេបាញ់ចំផ្ទះមួយកន្លែង របស់ក្រុមសមាជិកគ្រួសារលោកសង្ឃចាមកាលពីថ្ងៃពុធម្សិលមិញ ហើយអ្នកបាត់បង់ជីវិតមានកូនប្រុស ២នាក់របស់លោកសង្ឃអ៊ីស្លាម និងសមាជិកគ្រួសាររបស់លោកទាំងអស់បានស្លាប់។ ចំណែកអ្នកនាំពាក្យរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីតនិយាយថា កងទ័ពចម្រុះកំពុងធ្វើការពិនិត្យឲ្យបានច្បាស់លាស់ថា តើសេចក្ដីរាយការណ៍អំពីការស្លាប់នេះជាការពិត ឬយ៉ាងណា។ រីឯរូបភាពវីដេអូដែលថតបានដោយអ្នកព័ត៌មានរឺទ័រ ក៏បានបង្ហាញរូបក្រុមបុរសបានជីកកកាយយកសាកសពកុមារម្នាក់ចេញពីគំនរថ្មបាក់បែក៕

អត្ថបទ៖ រិទ្ធី