កងយោធពលខេមរភូមិន្ទ ត្រូវបំពេញតួនាទីភារៈកិច្ចរបស់ខ្លួន ជាពិសេសការពាររាជ​​រដ្ឋា​ភិបាល​ស្របច្បាប់ ប្រឆាំងដាច់បដិវត្តពណ៌ ​និងការពារសុខសន្តិភាពឲ្យបាន១០០ភាគរយ

1168

ភ្នំពេញ ៖ នៅថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៦នេះ នៅបញ្ជាការដ្ឋានអង្គរក្ស បានប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៨ ថ្ងៃបង្កើតបញ្ជា ការដ្ឋានអង្គរក្ស ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធ ពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពល ខេមរ ភូមិន្ទ បានមានប្រសាសន៍បញ្ជាក់ថា កងខេមរភូមិន្ទគឺជាឆ្អឹងខ្នងរបស់ប្រទេសជាតិ ត្រូវប្តេជ្ញាការពារឲ្យបាន រឹងមាំនូវអធិបតេយ្យជាតិ ការពារដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្រប ច្បាប់ឲ្យការពារឲ្យបានដាច់ខាតនូវសុខសន្តិភាព ហើយមិនអនុញ្ញាតឲ្យ ជនណាមួយមកបំផ្លាញសន្តិភាពនិង សេចក្តីសុខរបស់ប្រជាជនកម្ពុជាបានឡើយ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុលសារឿន អគ្គមេបញ្ជាការនៃកងយោធ ពលខេមរភូមិន្ទ មានប្រសាសន៍ បន្តទៀតថា កងយោធពលខេមរភូមិន្ទ ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ
និងលើកតម្កល់មនសិការស្នេហា ជាតិ គោរពលក្ខន្តិកៈរបស់កងយោធ ពលខេមរភូមិន្ទនិងគោរពឲ្យបានម៉ឺងម៉ាត់ នូវបទបញ្ជារបស់រាជរដ្ឋា ភិបាល ក្រសួងការពារជាតិ និងអគ្គមេបញ្ជាការប្រគល់ជូន។

កងយោធពលខេមរភូមិន្ទត្រូវបំពេញតួនាទីភារៈកិច្ចរបស់ខ្លួន ជាពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ប្រឆាំងដាច់ខាតបដិវត្តពណ៌ និងការពារសុខសន្តិភាពឲ្យបាន១០០ភាគរយ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតព្រមទាំងក្រុមគ្រួសារថ្នាក់ដឹក នាំជាន់ខ្ពស់ជាតិ-អន្តរជាតិ។
ក្នុងស្ថានភាពប្រទេសជាតិ មានសុខសន្តិភាពពេញលេញបរិបូណ៌ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យនេះ ជាឱកាសមាស សម្រាប់កងយោធ ពលខេមរភូមិន្ទត្រូវបង្កើនសមត្ថភាព កងទ័ពឲ្យកាន់តែមុតស្រួច ដែលជាការរួមចំណែកបង្កើនល្បឿនកំណែ ទម្រង់កងយោធពលខេមរភូមិន្ទឲ្យបានកាន់តែខ្លាំងក្លាប្រកបដោយថាមពល ពីមួយឆ្នាំទៅមួយឆ្នាំក្នុងបុព្វហេតុការពារប្រទេសជាតិ។

ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេ បញ្ជាការនៃកងយោធពលខេមរ ភូមិន្ទ បានមានប្រសាសន៍ទៀតថា កងយោធពលខេមរភូមិន្ទត្រូវចូលរួមសហការជាមួយស្ថាប័នពាក់ព័ន្ធសង្គ្រោះប្រជាពលរដ្ឋ ពីគ្រោះមហន្ត រាយ ត្រូវធ្វើអ្វីៗ ដើម្បីផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ សំដៅបង្កើនជំនឿទុកចិត្តនិងភាពកក់ក្តៅដល់ប្រជា ពលរដ្ឋដើម្បីឲ្យប្រជាពលរដ្ឋគាំទ្រកងទ័ព ពិសេសគាំទ្រសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ក្នុងការដឹកនាំប្រទេសជាតិ ឲ្យកាន់ តែរីកចំរើនរុងរឿងឈរ យ៉ាងខ្ពស់ត្រដែត ស្មើសិទ្ធិស្មើមុខជាមួយ បណ្តាប្រទេសក្នុងតំបន់និងពិភព លោក។

នៅក្នុងឱកាសនៅដែរឯកឧត្តមនាយឧត្តមសេនីយ៍  ហ៊ីង ប៊ុនហៀង អគ្គមេ បញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានមានប្រសាសន៍ បញ្ជាក់យ៉ាងច្បាស់ថា,ការប្រារព្ធ ខួបកំណើតលើកទី៨នៃថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្សនៅពេលនេះ មិនមែនជាការគំរាមកំហែងដល់គណ បក្សនយោបាយណាមួយឡើង។

នាឱកាសនោះដែរនៅ បញ្ជាការដ្ឋានអង្គរក្ស(ទួលក្រសាំង) មានការបង្ហាញសំភារៈ ឧបករណ៍ប្រើប្រាស់ទំនើបៗរបស់កងយោធពលខេមរភូមិន្ទដែលជាការបង្ហាញសមត្ថភាពរបស់បញ្ជាការដ្ឋានអង្គរក្សក៏ដូចជាកងយោធពលខេមរភូមិន្ទនៃព្រះរាជាណាចក្រ កម្ពុជាផងដែរ៕

photo_2016-09-04_14-44-53

photo_2016-09-04_14-44-28 photo_2016-09-04_14-44-42  photo_2016-09-04_14-45-03 photo_2016-09-04_14-45-38