គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​៧​ខែ​កញ្ញា​កើតឡើង​៨​លើក​ស្លាប់​៤​នាក់​របួសធ្ងន់​ស្រាល​១២​នាក់​

319

ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក ( យប់ ៦លើក ) បណ្តាលអោយមនុស្សស្លាប់ ៤នាក់ ( ប្រុស ) រងរបួសធ្ងន់ ៨នាក់ ( ស្រី ៣នាក់ ) និងរងរបួសស្រាល ៤នាក់ ( ស្រី ១នាក់ )

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១០គ្រឿង រួមមាន ម៉ូតូ ចំនួន ៨គ្រឿង រថយន្តធុនតូច ចំនួន ១គ្រឿង និងរថយន្តធុនតូច ចំនួន ១គ្រឿង ។

ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ២លើក ( ស្លាប់ ២នាក់ ) , មិនប្រកាន់ស្តាំ ៣លើក ( ស្លាប់ ២នាក់ ) , ស្រវឹង ១លើក , ប្រជែងគ្រោះថ្នាក់ ១លើក, និងកត្តាយានយន្ត ១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១២នាក់ ( យប់ ៤នាក់ )

គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៤លើក និងផ្លូវខេត្តក្រុង ចំនួន ៤លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តធុនតូច ២លើក រថយន្តធុនធំ ១លើក និងគោយន្ត ២លើក ។

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តកំពត ២លើក ស្លាប់ ២នាក់ ខេត្តព្រះសីហនុ ១លើក ស្លាប់ ១នាក់ របួស ១នាក់ និងខេត្តត្បូងឃ្មុំ ១លើក ស្លាប់ ១នាក់ ។

ប្រភពព័ត៌មានពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២៩៩២គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១០៨០គ្រឿង និងពិន័យសរុប ចំនួន ១៩១២គ្រឿង ៕