សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ទៅ​ចូលរួម​ការ​តាំង​ ពិព័រណ៍​អាស៊ាន​-​ចិន​លើក​ទី​១៣

138

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមការតាំងពិព័រណ៍អាស៊ានចិនលើកទី១៣ នៅទីក្រុងណាននីញ ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដែលមានរយៈពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០១២ ខែកញ្ញា ២០១៦។

សូមបញ្ជាក់ថា ការអ្នកពិព័ណ៌ អាស៊ានចិន នេះគឺក្រោមប្រធានបទ «ការកសាងផ្លូវសូត្រសមុទ្រ សតវត្សរ៍ទី២១ និងវេទិកាវិនិយោគ និងពាណិជ្ជកម្មកម្ពុជាចិន លើកទី១» ។ បច្ចុប្បន្ននេះ ទំនាក់ទំនងរវាង កម្ពុជា និងចិន កំពុងមានភាពល្អប្រសើរ ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានពិភាក្សាយ៉ាងល្អជាមួយនាយករដ្ឋមន្ត្រីចិន ជាច្រើនដងរួចមកហើយ លើទំនាក់ទំនងទ្វេភាគីកម្ពុជាចិន ដែលក្នុងនោះមានទំនាក់ទំនងលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទេសចរណ៍ ហើយជាអាទិភាពនៃកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីចិន បានប្រកាសផ្តល់ឱ្យកម្ពុជានាំអង្ករ ទៅកាន់ប្រទេសចិនពីចំនួន១០ម៉ឺនតោន ទៅ២០ម៉ឺនតោនក្នុងមួយឆ្នាំដោយរួចពន្ឋផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បាននិងកំពុងខិតខំធ្វើការជាមួយថ្នាក់ដឹកនាំចិនដើម្បីពង្រីកទីផ្សារសម្រាប់នាំទំនិញកម្ពុជាទៅកាន់ប្រទេសចិនបន្ថែមទៀតនាពេលខាងមុខ ៕