អ្នក​ប្រដាល់​មិកស៊ិក Canelo Alvarez ហ្វឹកហាត់​ត្រៀម​សម្រាប់​ការ​ប្រកួត​ជាមួយ Liam Smith នៅ​ចុង​សប្ដាហ៍​នេះ​នៅ​រដ្ឋ​ Texas

484

ប្រដាល់៖ កីឡាករប្រដាល់មិកស៊ិក Canelo Alvarez ជាមួយនឹងក្រុមការងាររបស់គេបានត្រៀមខ្លួនរួចរាល់អស់ហើយ សម្រាប់ការប្រកួតដែលនឹងមកដល់នៅថ្ងៃសៅវិ៍ទី ១៧ ចុងសប្ដាហ៍នេះ ជាមួយនឹងអ្នកប្រដាល់ចក្រភពអង់គ្លេស Liam Smith នៅលើសង្វៀន AT&T Stadium នាទីក្រុង Dallas រដ្ឋ Texas សហរដ្ឋអាមេរិកនៅសហរដ្ឋអាមេរិកជាមួយនឹងការជឿជាក់ 100% មុនការប្រកួត។

 
បន្ទាប់ពីបានធ្វើការហ្វឹកហាត់នៅចំពោះមុខអ្នកសារព័ត៌មានជាច្រើនរួចហើយ Canelo Alvarez ដែលមានវ័យ ២៦ឆ្នាំរូបនេះបានថ្លែងថា វាពិតជាល្អណាស់ក្នុងការមកដល់ទីនេះដោយភាពជឿជាក់ ព្រោះគេបានធ្វើការសមជាច្រើនលើកច្រើនសារនឹងក្រុមការងារ ដើម្បីប្រាកដថាពេលជួបគូប្រកួតគេនឹងអាចទទួលបានជ័យជំនះជាក់ជាជុំខាន។ ដោយបានបន្តថាគូប្រកួតរបស់គេខ្លាំងមិនអាចមើលរំលងបានឡើយ។ គេចាំបានថា Alvarez មានប្រវត្តិប្រកួតមួយគួរឲ្យចាប់អារម្មណ៍បំផុតដោយឈ្នះ ៤៩ប្រកួតនឹងចាញ់ ១ប្រកួតប៉ុណ្ណោះ ក្រោមថ្វីដៃរបស់អ្នកប្រដាល់អាមេរិក Floyde Mayweather នៅឆ្នាំ២០១៣ ហើយចំពោះការប្រកួតចុងក្រោយរបស់ Alvarez បានផ្ដួលកីឡាករ Amir Khan កូនកាត់អង់គ្លេសប៉ាគីស្ថានកាលពីខែឧសភា ហើយបន្តរក្សាខ្សែក្រវាត់ WBC World middleweight មុនពេលដែល Smith សុំសាកកំលាំងម្ដង។ ដោយឡែកឯអ្នកប្រដាល់កើតនៅ Liverpool, Liam Smith វ័យ ២៨ឆ្នាំវិញមានប្រវត្តិប្រកួតមិនចាញ់ឡើយក្នុងចំណោម ២៤ប្រកួតតែស្មើមួយប្រកួត ខណៈដែល ១៣ប្រកួតបានផ្ដួលដៃគូរបស់ខ្លួនឲ្យសន្លប់លើសង្វៀនផងដែរ៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ