លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃ​ទី​១៨​ខែ​កញ្ញា​ យានយន្ត​ល្មើស​២១០៩​គ្រឿង​

185

ភ្នំពេញ៖យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គិតចាប់វេលាម៉ោង ១៤ និង០០នាទី ថ្ងៃទី១៧ ខែកញ្ញា ដល់វេលាម៉ោង ១៤ និង០០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ មធ្យោបាយយានយន្តល្មើស សរុប ចំនួន ២១០៩គ្រឿង អប់រំ ចំនួន ៧៥៤គ្រឿង និងពិន័យ ចំនួន ១៣៥៥គ្រឿង ។ សរុបលទ្ធផលរយៈពេល ១៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ មធ្យោបាយល្មើស ចំនួន ៤៨២២១គ្រឿង អប់រំ ចំនួន ១៧០៦៩គ្រឿង និងពិន័យ ចំនួន ៣១១៥២គ្រឿង ។

ចំពោះលទ្ធផលត្រួតពិនិត្យល្បឿន តាមរាជធានី ខេត្តសម្រាប់ថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៦ មធ្យោបាយល្មើសសរុប ចំនួន ១៤៤នាក់ ស្មើនិង ២៣ភាគរយ អប់រំ ចំនួន ១៥នាក់ ( រថយន្តតូច ១៣នាក់ និងរថយន្តធំ ២នាក់ ) និងពិន័យ ចំនួន ១២៩នាក់ (រថយន្តតូច ១២៤នាក់ និងរថយន្តធំ ៥នាក់) ។ ចំណែកលទ្ធផល នៃការត្រួតពិនិត្យល្បឿន តាមរាជធានី ខេត្ត រយៈពេល ១៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ សរុប ចំនួន ២០២៣៨គ្រឿង ( ល្មើស ២៧៧៣គ្រឿង អប់រំ ៤៤០គ្រឿង និងពិន័យ ២៣៣៣គ្រឿង )

ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា លទ្ធផលត្រួតពិនិត្យអ្នកបើកបរមានជាតិ ស្រវឹង ពីរាជធានី ខេត្ត សម្រាប់យប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ គិតចាប់ពីម៉ោង ១១ ដល់ម៉ោង ៣ រំលង អាធ្រាត្រ ត្រួតពិនិត្យបានយានយន្តសរុប ចំនួន ៥៣គ្រឿង ( រថយន្ត ៣៤គ្រឿង និងម៉ូតូ ១៩គ្រឿង ) មានជាតិស្រវឹង ( គ្មាន ) អប់រំ ( គ្មាន ) ពិន័យ (គ្មាន ) ឃាត់ខ្លួន ( គ្មាន )

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា លទ្ធផលត្រួតពិនិត្យអ្នកបើកបរមានជាតិ ស្រវឹង ពីរាជធានី ខេត្ត រយៈពេល ១៨ថ្ងៃ គិតចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ត្រួតពិនិត្យបានយានយន្តសរុប ចំនួន ១១៦១៩គ្រឿង ( រថយន្ត ៥០៩១គ្រឿង និងម៉ូតូ ៦៥២៨គ្រឿង ) មានជាតិស្រវឹង ចំនួន ២៥០នាក់ ស្មើរនិង ២ភាគរយ អប់រំ ចំនួន ១៨៩នាក់ ( រថយន្ត ៨៣នាក់ និងម៉ូតូ ១០៦នាក់ ) ពិន័យ ចំនួន ២៧នាក់ ( រថយន្ត ៩នាក់ និងម៉ូតូ ១៨នាក់ ) ឃាត់មនុស្ស ចំនួន ៣៤នាក់ ( រថយន្ត ៥នាក់ និងម៉ូតូ ២៩នាក់ ) មានកំរិតជាតិស្រវឹង ០,៤៣ ដល់ ១,១០ MgL / ខ្យល់ ។

ដោយឡែករាជធានីភ្នំពេញ ត្រូវបានត្រួតពិនិត្យ ចំនួន ១៦៤លើក ឃាត់អ្នកបើកបរយានយន្តមានជាតិស្រវឹង ចំនួន ៥៣៩នាក់ ក្នុងនោះ រថយន្ត ចំនួន ១១៧នាក់ ( ស្រី ៤នាក់) ម៉ូតូ ចំនួន ៤២២នាក់ មានកំរិតជាតិស្រវឹង ០,៤០ ដល់ ១,៦៧MgL / ខ្យល់ ៕