មនុស្ស ​៥​នាក់​ស្លាប់​ និង​ ៥​នាក់​ទៀត​រង​របួស​ក្នុង​​ហេតុការណ៍​ផ្ទុះ​ហ្គាស៍​នៅ​ទីក្រុង​ភាគ​ខាង​កើត​អ៊ូស៊ី​

245

ចិន៖ មនុស្ស ៥នាក់បាត់បង់ជីវិត និង ៥នាក់ផ្សេងទៀតរងរបួស ក្រោយហេតុការណ៍ផ្ទុះហ្គាស៍បានបំផ្លិចបំផ្លាញអគាររស់នៅមួយកន្លែង ស្ថិតនៅទីក្រុងអ៊ូស៊ីខេត្តភាគកើតចៀនស៊ូប្រទេសចិន។

t4

ហេតុការណ៍ផ្ទុះនេះបានកើតឡើងនៅវេលាម៉ោង ៤ៈ៥០នាទីព្រឹកនៅក្នុងអគារកម្ពស់ ២ជាន់ស្ថិតក្នុងសង្កាត់ស៊ីនអ៊ូបណ្ដាលឲ្យអគារបាក់រលំ និងជាប់អ្នកស្រុកនៅទីនោះ។ ក្រុមនគរបាលក្នុងស្រុក, ក្រុមពន្លត់អគ្គីភ័យ និងក្រុមមន្ត្រីសុខាភិបាលបានចាប់ផ្ដើម ប្រតិបត្តិការជួយសង្គ្រោះរបស់ពួកគេនៅក្នុងអគារបាក់បែក។ អ្នករងរបួសត្រូវបានរួសរាន់បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ការស៊ើបអង្កេតបឋមបានបង្ហាញថា ការលេចធ្លាយហ្គាស៍បណ្ដាលហេតុការណ៍ផ្ទុះកើតឡើង ខណៈដែលការស៊ើបអង្កេតបន្ថែមទៀតកំពុងបន្ត៕
អត្ថបទ៖ សារ៉ាត់