បច្ច័យ​ជាង​២ពាន់​ដុល្លា​រ​​បាន​ពី​ការ​កាន់​បិណ្ឌ​​ទី​៤​ របស់​លោក​ជំទាវ​ម៉ៅ ម៉ា​ល័យ ​តម្កល់ទុក​កសាង​ព្រះវិហារ​វត្ត​ ប្រាសាទរលំ​ជ្រៃ

257

បន្ទាយមានជ័យ ៖ ក្នុងឱកាសកាន់បិណ្ឌវេនទី៤ នៃបុណ្យភ្ជុំបិណ្ឌ  នៅវត្តប្រាសាទរលំជ្រៃ ក្នុងឃុំថ្មពួកស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលដឹកនាំកាន់បិណ្ឌដោយលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រព្រឹត្តឡើង កាលពីថ្ងៃទី១៩-២០កញ្ញាឆ្នាំ២០១៦ ប្រមូលបានបច្ច័យសរុប២ពាន់ដុល្លារនិង៥០ម៉ឺនរៀល ដើម្បីបន្តកសាងបន្ថែមព្រះវិហារ ដែលកំពុងសាងសង់ថ្មី។

ពិធីកាន់វេនតាមប្រពៃណីព្រះពុទ្ធសាសនានេះ នៅពេលរសៀលថ្ងៃទី១៩ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន រួមនឹងលោកជំទាវភរិយា ថ្នាក់ដឹកនាំក្នុងខេត្តពុទ្ធបរិស័ទបាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសំដែង ធម៌ ទេសនាដោយ ចៅអធិការវត្តព្រះនាម ហីសុផាលីន។

នៅព្រឹកថ្ងៃទី២០កញ្ញា ដែលជាថ្ងៃបញ្ចប់នៃកម្មវិធីកាន់វេនទី៤ លោកជំទាវរួមនិងលោកជំទាវថ្នាក់ដឹកនាំដទៃទៀត បានប្រារព្ធពិធីសូត្រស្វាធ្យាយ បង្សុកូល រាប់បាត្រឧទ្ទិសមហាកុសលជូនដល់ឧបការី ជនមានមាតា បិតាដែលបានចែកឋាននិងដល់យុវជន យុវនារីដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ។ បន្ទាប់ពីប្រគេនទេយ្យទាន ចង្ហាន់និងភេសជ្ជៈ ដល់ព្រះសង្ឃគង់ក្នុងវត្តរួចមក លោកជំទាវក៏បានផ្តល់អំណោយដល់តាជីយាយជី ប្រជាពលរដ្ឋ និងកុមារសរុប២៤០នាក់ផងដែរ៕

fullsizerender2 fullsizerender3 fullsizerender img_6964 btvnews20-09-20163fullsizerender1