មន្ទីរ​សុខាភិបាល​ហ្វីលីពីន​បាន​ប្រកាស​ពី​ករណី​ឆ្លង​វីរុស​ហ្ស៊ី​កា​ចំនួន ​៣​ករណី​ថ្មី​បន្ថែម​ទៀត​​​

370

ហ្វីលីពីន៖ មន្ទីរសុខាភិបាលហ្វីលីពីនបានប្រកាសករណីវីរុសហ្ស៊ីកាចំនួន ៣ករណីថ្មីបន្ថែមទៀតក្នុងប្រទេសនេះ ដែលនាំឲ្យមានករណីចម្លងវីរុសនេះកើនឡើងសរុប ១២ករណីនាពេលបច្ចុប្បន្ន រួមទាំងស្ត្រីវ័យ ២២ឆ្នាំម្នាក់ក្នុងទីក្រុងសេប៊ូដែលមានផ្ទៃពោះ ១៩សប្ដាហ៍ហើយនោះ។m35
ក្នុងសន្និសីទសារព័ត៌មានមួយលោកស្រីវេជ្ជបណ្ឌិត Paulyn Jean Rosell-Ubial ដែលជាលេខាធិការក្រសួងសុខាភិបាល នៃប្រទេសហ្វីលីពីនបានប្រកាសថា ក្នុងឆ្នាំ ២០១៦ នេះប្រទេសហ្វីលីពីនរកឃើញការចម្លងវីរុស ហ្ស៊ីកាចំនួន ៣ករណីថ្មីទៀត។ ដូច្នេះសព្វថ្ងៃករណីវីរុសហ្ស៊ីកាឡើងដល់ ១២ករណីហើយចាប់តាំងពីដើមឆ្នាំនេះ ៕

អត្ថបទ៖ សុខមាន