ប្រជា​នេសាទ​ប្រទះឃើញ​ ត្រី​គល់រាំង​ទម្ងន់​ជា​ង ១០០​គីឡូក្រាម​​​ រុំជាប់​មង ​លើ​​ផ្ទៃ​បឹង​ទន្លេសាប

577

ពោធិ៍សាត់៖ ត្រីធំមួយក្បាលទម្ងន់ជាង១០០គីឡូក្រាម ដែលជិតផុតពូជទៅហើយនោះ ត្រូវបានប្រជា នេសាទប្រទះឃើញរុំជាប់មង រាយការណ៍ជូនមន្ដ្រីជំនាញជលផល និងអាជ្ញាធរ ឲ្យមកយកទៅប្រលែងចូលបឹងធម្មជាតិវិញ។

ហេតុការណ៍នេះ បានកើតឡើង នារសៀលម៉ោង១និង៣០នាទីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ភូមិសាស្ត្រផ្ទៃបឹងទន្លេសាប ស្ថិតក្នុងឃុំកំពង់លួងជាប់ព្រំប្រទល់ឃុំក្បាលត្រាច ក្នុងស្រុកកករគរ ខេត្តពោធិ៍សាត់។

មន្ដ្រីជលផលក្រគរ បានឲ្យដឹងថា ត្រីរុំជាប់មង ហើយបានជួយសង្គ្រោះនេះ ជាប្រភេទត្រី គល់រាំង វាមានទម្ងន់ជាង១០០គីឡូក្រាម ជាត្រីពូជធំ មានដោយកម្រ ព្រោះបច្ចុប្បន្ននេះ វាប្រឈមនិងការផុតពូជ ទៅហើយ ដោយសារ តែអ្នកនេសាទមួយចំនួន មិនបានយល់ដឹងសម្បត្តិធម្មជាតិទាំងនេះ។  ដូចច្នោះសូមបងប្អូនប្រជានេសាទទាំងអស់បន្តការសហការ ការពារធនធានជលផលនេះតទៅ ដើម្បី ឲ្យហ្វូង មច្ឆាជាតិ យើងសំបូរឡើងវិញក្នុងបឹងធម្មជាតិទន្លេសាបនេះ៕

851440913_60505_8526226699026461058 851518085_27318_16877983511319386216 851519703_27556_13350096248557963422