ប្រជា​កសិករ​​ នៅ​ត្អូញត្អែរ​ថា ​ស្រូវ​សែន​ក្រអូប​ ​របស់​គាត់​លក់​មិន​ចេញ​ និង​មានតម្លៃ​ថោក

677

បន្ទាយមានជ័យ ៖ ទោះជាមានការអះអាងពីការខ្នះខ្នែងពីដៃគូក្រុមហ៊ុន និងថា ទម្លាក់ថវិកាពីរដ្ឋដើម្បី ជួយទិញស្រូវ ដែលកំពុងកកកុញ យ៉ាងណាក្តី ក៏បងប្អូនប្រជាកសិករ នៃស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ស្រុកបវេល ខេត្តបាត់ដំបង នៅតែត្អូញត្អែរថា ស្រូវលក់បានទាបជាង ៨៤០រៀលឫ៧បាត ក្នុង១គីឡូក្រាម ហើយទទួលទិញមិនអស់ពិបាក រកទីផ្សារជាពិសេសថ្ងៃបុណ្យភ្ជុំកាន់តែជិតមកដល់ឈ្មួញកាន់តែខ្សត់។

កសិករឈ្មោះ មួន សារូ អាយុ៣៦ឆ្នាំ រស់នៅភូមិតាម៉ៅឃុំសឿស្រុកមង្គលបូរី ប្រាប់នៅថ្ងៃទី ២៩ កញ្ញាថា ពួកគាត់នៅតែមានផលវិបាកលក់ស្រូវសែនក្រអូបមិនចេញគ្មានទីផ្សារទោះបីជាមានការប្រកាសថា ធនាគារប្រមូលទិញក្នុងតម្លៃមួយគីឡូ៧បាត ឫ៨៤០រៀល។តែជាក់ស្តែងស្រូវពួកគាត់លក់បានតែតម្លៃចន្លោះពី៥.៨ទៅ៦.២បាត តែប៉ុណ្ណោះ ហើយតម្លៃនេះទៀតសោតមិនមានឈ្មួញមកទទួលទិញថែមទៀត បើទទួលទិញគឺ ទិញទៅតាមគុណភាពស្រូវ។

ចំពោះឧកញ៉ាខាងធនាគារស្រូវពិតជាទទួលទិញក្នុងតម្លៃ៧បាតមែន តែការទិញបានតែ២០ទៅ៣០ភាគរយ នៃស្រូវដែលពួកគាត់មានក្នុងមួយគ្រួសារ ហើយដោយឡែក៧០ឫ៨០ភាគរយទៀតពួកគាត់ត្រូវអង្វរក្រុមឈ្មួញអោយជួយទិញក្នុងតម្លៃថោកបំផុត។គាត់ថាបើស្រូវ៧០ ឫ៨០ ភាគរយនេះមិនលក់ក្នុងតម្លៃនេះទេ ស្រូវនឹងខូច។

ចំណែកលោកយាយ សិទ្ធិ ណូក អាយុ៧២ឆ្នាំរស់នៅក្នុងភូមិល្វាក្នុងស្រុកបវេល នៃខេត្តបាត់ដំបងក៏បាននិយាយស្រដៀងគ្នាដែរថា តាយាយនិងកូនៗ គាត់ធ្វើស្រូវសែនក្រអូបបាន៤ហិចតា។តែតម្លៃលក់ឆ្នាំនេះ ថោក មិនបាន ៩-១១បាត ក្នុង១គីឡូ ដូចឆ្នាំ២០១៥ទេ។គឺលក់ បានតែ៥.៧-៦.១បាត ក្នុង១គីឡូ។

លោក ម៉ៅ ហួរ ដែលជាភ្នាក់ងារទិញស្រូវរបស់ក្រុមហ៊ុនហ្គោលដិនរ៉ាយ (Golden Rice.Co.,LTD)ដែលមកទិញស្រូវពីស្រុកមង្គលបូរី និងស្រុកបវេល អោយដឹងថា ហាងឆេងទទួលទិញប្រែប្រួលតាមថ្ងៃ និងតាមមានឈ្មួញមកប្រជែងឬអត់? គឺទិញតាមហាងឆេងក្នុងស្រុក និងអន្តរជាតិគឺស្រូវសែនក្រអូបច្រូតភ្លាមៗល្អ តម្លៃ៥.៨-៦.២បាត ក្នុង១គីឡូក្រាម ។បើដេកច្រើនថ្ងៃ(យឺតមិនយកមកលក់ទាន់) តម្លៃត្រូវចុះដល់៥.៥បាត ក្នុង១គីឡូក៏មាន។

ចំណែកអ្នកស្រី សា រៀង ជាឈ្មួញកណ្តាលទទួលទិញទុករយៈពេលខ្លី ក៏បាននិយាយដែរថា គាត់ក៏មិនខុសពីកសិករដែរ ពេលខ្លះគាត់ខាតខ្លាំងប្រសិនគាត់ទិញស្តុបទុក យូរចេញមិនទាន់។ការស្តុបទុកយូរធ្វើអោយស្រូវថយគុណភាពដូច្នេះតម្លៃក៏ថោកទៅតាមនោះ។ ព្រោះថៅកែស្រូវដែលគាត់ប្រមូល ទិញពីកសិករយកទៅលក់អោយមិនបានកំណត់តំលៃជាក់លាក់នោះទេ។អ្នកស្រី បន្តថា ខ្លួនគាត់ក៏ជាអ្នកធ្វើស្រែដែរ ហើយអាណិតណាស់ដែលស្រូវជុញ គ្មានអ្នកទិញ ហើយអ្នកភូមិមកអង្វរ អោយជួយទិញក្នុងតម្លៃថោកក៏ថោកចុះ ។

លោក ថោង ទីណា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានអោយដឹងថា លោកក៏ទទួលស្គាល់ថា ការទទួលទិញរបស់ធនាគារស្រូវបានតែត្រឹម២០%ស្រូវរបស់ប្រជាកសិករ ព្រោះម៉ាស៊ីន សំងួត មានកំរិតហើយឈ្មួញក្រៅទិញតំលៃថោកជា៨៥០ក្នុងមួយគីឡូនេះ ក៏មកពីទីផ្សារស្រូវធ្លាក់ថ្លៃនិងគុណភាពស្រូវមិនសូវល្អ។តែទោះជាយ៉ាងណាខាងលោកកំពុងតែរកវិធីដោះស្រាយ៕

btvnews29-09-20168

btvnews29-09-201610 btvnews29-09-20169