កីឡាករ​អាមេរិក Brandt Snedecker គ្រង​ជើង​ឯក​ការ​ប្រកួត​វាយ​កូន​ហ្គោល​កម្ម​វិធី Fiji International

244

ហ្គោល៖ កីឡាករវាយកូនហ្គោលអាមេរិក Brandt Snedecker បានក្លាយជាជើងឯកការប្រកួតកម្មវិធី Fiji International ដែលជាជើងឯកក្នុងក្របខណ្ឌ European Tour លើកដំបូងក្នុងអាជីព បន្ទាប់ពីឈ្នះការប្រកួតងាយៗ ដាច់អ្នកលេខពីរដល់ទី 9 strokes។

កីឡាករវ័យ 35ឆ្នាំដែលជាសមាជិកក្រុម Ryder Cup អាមេរិកឈ្នះជើងឯកកាលពីខែមុននោះធ្វើបានថ្ងៃចុងក្រោយ 4 under par នៅទីលាន Natadola Bay កោះ Fiji និងសរុប 16 under par ដាច់អ្នកលេខពីរកីឡាករញូហ្ស៊ីឡេន Michael Hendry ដល់ទៅ 9 strokes។ ជ័យជំនះនេះ Brandt Snedecker ទទួលបានប្រាក់រង្វាន់ 1.5លានដុល្លារអូស្ត្រាលី។ នេះជាការចូលលេងក្នុងក្របខណ្ឌ European Tour លើកទី61 សំរាប់កីឡាករវ័យ ៣៥ឆ្នាំរូបនេះតែទើបសំរេចជើងឯកលើកដំបូងប៉ុណ្ណោះ។ ចំណែកអតិតជើងឯកកម្មវិធីធំ Vijay Singh បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ21 ប៉ុណ្ណោះ ធ្វើបាន 3 under par ក្នុងនាមជាម្ចាស់ផ្ទះ៕
អត្ថបទ៖នាង សុភាវុធ