ពលរដ្ឋ​ថៃ​កំពុង​កាន់​ទុក្ខ ក្រោយ​ព្រះ​មហា​ក​ក្សត្រ ភូមិបុល អាប់​ឌុល​យ៉ា​ដេ​ត​ សោយ​ទិវង្គត​ក្នុង​ព្រះជន្ម ៨៨​ព្រះវស្សា​

511

ថៃ៖ ប្រជាពលរដ្ឋថៃបានយំស្រែកអោបទុក្ខណែនពេញដើមទ្រូងកាលពីម្សិលមិញនេះ បន្ទាប់ពីព្រះបរមរាជវាំងប្រកាសការយាងចូលសោយទិវង្គត របស់ព្រះមហាក្សត្រជាទីស្រឡាញ់របស់ពួកគេព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ដែលជាអ្នកបង្រួបបង្រួមជាតិនៅពេលប្រទេសនេះ ស្ថិតក្នុងស្ថានភាពនយោបាយច្របូកច្របល់ និងជាស្ដេចសោយរាជយូរជាងគេបំផុតក្នុងលោក។

f4 f1 f2

សេចក្ដីថ្លែងការណ៍បាននិយាយថា ព្រះមាហាក្សត្រ ភូមិបុល អាប់ឌុលយ៉ាដេត បានយាងចូលសោយទិវង្គតនៅមន្ទីរពេទ្យសេរីរ៉ាច់ ដោយស្ងប់ស្ងាត់ក្នុងព្រះជន្ម ៨៨ព្រះវស្សានៅម៉ោង ៣ និង ៥២នាទីល្ងាចកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ មនុស្សរាប់រយនាក់បានប្រមូលផ្ដុំគ្នាកាលពីថ្ងៃពុធ នៅខាងក្រៅមន្ទីរពេទ្យសេរីរ៉ាច់ក្នុងទីក្រុងបាងកក ជាទីដែលព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានទទួលការព្យាបាលព្រះរោគរលាតសួត និងទឹកដក់ក្នុងខួរក្បាល។ ជិតមួយឆ្នាំមកនេះព្រះអង្គមិនបានបង្ហាញព្រះរាជវត្តមានជាសាធារណៈទេ។ ប្រជាជនជាច្រើនបានស្រែកយំ, ខ្សឹបខ្សួល, អោបគ្នាយំ ពោពេញដោយការស្ដាយស្រណោះ និងស្រែកពាក្យសូមឲ្យព្រះអង្គមានព្រះជនយឺនយូរ។f7 f6 f3

លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូឆា បានប្រកាសឲ្យដឹងភ្លាមៗក្នុងថ្ងៃសោយទិវង្គតព្រះបាទ ភូមិបុល ថា ប្រជាពលរដ្ឋថៃត្រូវពាក់អាវខ្មៅ កាន់ទុក្ខព្រះបរមសពក្នុងរយៈពេល ១ឆ្នាំ និងកាន់ទុក្ខរយៈពេល ៣ខែ ហើយគ្រប់កម្មវិធីផ្សេងៗជាសាធារណៈនឹងត្រូវកាត់បន្ថយរយៈពេល ១ខែ។ ជាមួយគ្នានេះលោក ប្រាយុទ្ធ ចាន់អូឆា ក៏បានប្រាប់ឲ្យដឹងផងដែរថា រាជទាយាទ ម៉ាហា វិជ្ជរ៉ាឡុងកន ដែលមានព្រះជន្ម ៦៤ព្រះវស្សានឹងឡើងសោយរាជ្យជាមហាក្សត្រថ្មី។ សូមជម្រាបជូនថា មកទល់សព្វថ្ងៃនេះរាជទាយាទ ម៉ាហា វិជ្ជរ៉ាឡុងកន បានគង់នៅក្នុងទឹកដីអាល្លឺម៉ង់ច្រើនជាងក្នុងទឹកដីថៃ៕
អត្ថបទ៖ សុខមាន