មន្ដ្រី​បសុពេទ្យ​ ​ចុះ​ត្រួតពិនិត្យ​​ការ​ដាក់​តាំង​លក់​សាច់​សត្វ​ក្នុង​​​ផ្សារ​ចំនួន​ពីរ ​​ក្រុង​ប៉ោយប៉ែត ​

384

 

បន្ទាយមានជ័យ ៖ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យការដាក់លក់សាច់សត្វនៅផ្សារចំនួន២ ក្នុងក្រុងប៉ោយប៉ែត របស់មន្ត្រីការិយាល័យបសុពេទ្យខេត្តបន្ទាយមានជ័យ បានរកឃើញការដាក់តាំងលក់សាច់សត្វតិចតួច ដែលគ្មានប្រភពច្បាស់លាស់ តែមួយចំនួនធំមានការត្រួតពិនិត្យត្រឹមត្រូវ មានគុណ ភាពល្អពីភ្នាក់ងារបសុពេទ្យដែលប្រចាំការនៅក្នុងសត្តឃាតដ្ឋាន ។

ប្រតិបត្តិការនេះ កាលពីថ្ងៃទី១៣ តុលា ២០១៦ ម្សិលមិញនេះ ដឹកនាំដោយលោក ហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យ ខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យ នៅតាមទីផ្សារចំនួនពីរគឺផ្សាររ៉ានិង ផ្សារត្រីកណ្តាល ក្រុងប៉ោយប៉ែត តាមការណែនាំពីនាយកដ្ឋានជំនាញ និងលោកប្រធានមន្ទីរកសិកម្ម ដើម្បី ធានាអោយបាន ការលក់ដូរសាច់សត្វ តាមទីផ្សារ មានការត្រួតពិនិត្យ មានត្រាបោះសម្គាល់ ថាសាច់សត្វ នោះមានគុណភាពល្អ មិនមានជម្ងឺឆ្លង និងមិនមានការពិឃាដ ក្រៅទីសត្វឃាត ។ ជាមួយ និងការចុះពិនិត្យ មន្ត្រីជំនាញ បានរកឃើញការដាក់តាំងលក់សាច់សត្វ ដែលគ្មានប្រភពច្បាស់លាស់ចំនួន៦តូប ដោយក្នុងផ្សាររ៉ាចំនួន ០២ តូប និង ផ្សារត្រីចំនួន ០៤ ត្រូវបានធ្វើការអប់រំណែនាំដោយធ្វើកំណត់ហេតុជាក់ស្តែង និង កិច្ចសន្យាបញ្ឈប់ការតាំងលក់ នូវផលិតផលមានដើមកំណើតពីសត្វដែលគ្មានប្រភពច្បាស់លាស់តែសាច់ទាំងនោះមិន តូបខូចគុណភាព ឡើយ ។

ទោះបីជាមានការចុះត្រួតពិនិត្យជាញឹកញាប់ យ៉ាងណាក៏ដោយ លោក ហ៊ុយ ទូច បានអំពាវនាវដល់ អាជីវករ លក់សាច់សត្វទាំងអស់ មិនត្រូវទិញសាច់សត្វយកមកលក់ ដែលមិនមានការបោះត្រាសម្គាល់ពីមន្ត្រីពេទ្យសត្វឡើយ ហើយសូមកុំពិឃាដ សត្វក្រៅទីសត្វឃាត ដែលមិនមានការត្រួតពិនិត្យ ដែលវាអាចបង្ករអោយមានជម្ងឺឆ្លង ពីសត្វមកមនុស្ស ។ ព្រោះថា បច្ចុប្បន្ន មានជម្ងឺជាច្រើនបានផ្ទុះឡើងលើសត្វ ហើយរាលដាលឆ្លងមកមនុស្ស ដូចជា ជម្ងឺគ្រុនផ្តាសាយបក្សីជាដើម ៕

btvnews14-10-20164