Novak Djokovic ឈាន​ចូល​ជុំ ៨​នាក់​ចុងក្រោយ​នៃ​ពានរង្វាន់ Shanghai Masters នៅ​ចិន​

226

តេន្នីស៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះកីឡាករវាយតេន្នីសលំដាប់ទី១ ពិភពលោក Novak Djokovic បានប្រកួតយកឈ្នះទៅលើគូប្រកួតដោយលទ្ធផលមិនលំបាកឡើយ ដើម្បីឈានចូលក្នុងការប្រកួតនៅជុំ ៨នាក់ចុងក្រោយពានរង្វាន់ Shanghai Masters ទៅលើកីឡាករកាណាដា Vasek Pospisil។
f35
នៅក្នុងការប្រកួតនោះគឺកីឡាករសញ្ជាតិសៀកប៊ី Novak Djokovic បានប្រើពេលត្រឹមតែមួយម៉ោងកន្លះប៉ុណ្ណោះដើម្បីយកឈ្នះជាមួយនឹងលទ្ធផល 6-4 នឹង 6-4 ឈានចូលការប្រកួតវគ្គ៨នាក់ចុងក្រោយបន្តទៀតនៅ Shanghai Masters ក្នុងប្រទេសចិននេះ។ ដូច្នេះនៅជុំបន្ទាប់គឺ Djokovic ត្រូវជួបជាមួយកីឡាករអាល្លឺម៉ង់ Mischa Zverev នៅចុងសប្ដាហ៍នេះ បន្ទាប់ពីកីឡាកររូបនេះបានយកឈ្នះការប្រកួតទៅលើកីឡាករអេស្ប៉ាញ Marcel Granollers ដោយលទ្ធផល ២សិត១ ពិន្ទុ 6-7, 6-4 នឹង 6-1 ផងដែរ។ ចំណែកឯលទ្ធផលមួយប្រកួតទៀតនេះគឺកីឡាករបារាំង Jo Wilfried Tsonga បានយកឈ្នះកីឡាករអាល្លឺម៉ង់ Alexander Zverev ដែរ៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ