មនុស្ស​ ១០​នាក់​ស្លាប់​ និង​ ៧​នាក់​ទៀត​របួស​ក្នុង​ហេតុការណ៍​អគ្គីភ័យ​ឆាប​ឆេះ​រថយន្ត​ក្រុង​ទេសចរណ៍​នៅ​កូរ៉េ​ខាង​ត្បូង

425

កូរ៉េខាងត្បូង៖ ក្រសួងសន្តិសុខ និងសុវត្ថិភាពសាធារណៈកូរ៉េខាងត្បូង បានឲ្យដឹងកាលពីថ្ងៃសុក្រម្សិលមិញថា មនុស្ស ១០នាក់បានស្លាប់ និង ៧នាក់ផ្សេងទៀតរងរបួស ក្រោយរថយន្តក្រុងទេសចរណ៍មួយគ្រឿងបានឆាប់ឆេះជាអគ្គីភ័យឡើងតាមផ្លូវហាយវ៉េ។s2 s4s1
ឧបទ្ទវហេតុនេះត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ឃើញរថយន្តក្រុងបានបើកភ្លើងសញ្ញាអាសន្ន មុនពេលវាជ្រុលចង្កូតទៅបុកនឹងបង្កាន់ដៃផ្លូវរួចឆាប់ឆេះជាអគ្គីភ័យឡើង។ មនុស្ស ៧នាក់ក្នុងចំណោមអ្នកដំណើរកូរ៉េខាងត្បូង ១៩នាក់ ទទួលបានការព្យាបាលក្នុងមន្ទីរពេទ្យបង្អែក ស្ថិតនៅក្នុងទីក្រុងភាគអាគ្នេយ៍យូស្លាននៅវេលាម៉ោង១០ និង ១១នាទីល្ងាច។ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់របស់ក្រុងសេអ៊ូលបានរាយការណ៍ថា អ្នកដំណើរភាគច្រើនគឺជាអ្នកចូលនិវត្តន៍ ធ្វើដំណើរតាមផ្លូវចេញពីប្រលានយន្តហោះដេគូឆ្ពោះទៅកាន់ទីក្រុងយូស្លាន ក្រោយត្រឡប់ពីដំណើរកម្សាន្តនៅចិនវិញ។ ដោយឡែកមូលហេតុដែលបង្កឲ្យអគ្គីភ័យនេះកើតឡើងកំពុងស្ថិតក្រោមការស៊ើបអង្កេត៕
អត្ថបទ៖ សារ៉ាត់