ម្ចាស់​ផ្ទះ Liverpool បាន​ត្រឹម​សូន្យ​ស្មើ​ជាមួយ​ Manchester United ​ក្នុង​សប្ដាហ៍​ទី​៨ នៃ​ក្រប​ខណ្ឌ Barclays Premier League​

441

បាល់ទាត់៖ នេះជាការប្រកួតបង្គ្រប់ក្នុងសប្ដាហ៍ទី៨ នៃក្របខណ្ឌ Barclays Premier League ជំនួបរវាងម្ចាស់ Liverpool បើកកីឡដ្ឋាន Anfield ទទួលស្វាគមន៍ក្រុមបិសាចក្រហម Manchester Untied កាលពីរាត្រីថ្ងៃចន្ទយប់ម៉ិញនេះ។t12 t13
ក្រុមភ្ញៀវ Manchester United មានឱកាសសម្រុកមុន តែមិនមានសំណាងនោះទេដូចជាបាល់ freekick របស់ ZlatanI brahimovic ដើមតង់តែម្ចាស់ផ្ទះក៏មានឱកាសរកគ្រាប់ផងដែរ ការតែតពេញមួយក្បាលរបស់ខ្សែប្រយុទ្ធ Firmino អ្នកចាំទី David de Gea ជួយបានហើយមុនចប់វគ្គទី១ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Coutinho មានឱកាសស៊ុតបាល់ freekick មួយវិញដែរ តែធ្វើមិនបានល្អបញ្ចប់បណ្ដោះអាសន្នលទ្ធផល 0-0 ។ ឈានចូលដល់វគ្គទី២ Manchester United សម្រុកជាខ្លាំងពោលកីឡាករ Ibrahimovic មានឧកាសស៊ុតក្នុងប្រអប់តែអាជ្ញាកណ្ដាលលើកទង់ថា ជាបាល់ offside ហើយពេលវេលាដែលនៅសេសសល់ គឺគ្មានក្រុមណាអាចរកគ្រាប់ស៊ុតបញ្ចូលទីបានឡើយបញ្ចប់ត្រឹម ៩០នាទីគឺលទ្ធផល Liverpool 0 Manchester United 0 តែប៉ុណ្ណោះ។

t11

ក្រោយបញ្ចប់ការប្រកួត Liverpool ទោះស្មើគេបានឡើងទៅឈរលេខ៤ មាន ១៧ពិន្ទុ ហើយ Man U វិញលេខ៧ មាន ១៤ពិន្ទុ។ សម្រាប់ប្រកួតនៅសប្ដាហ៍ទី៩ បន្តគឺ Liverpool បន្តស្វាគមន៍ West Bromwich Albion ខណៈក្រុម Man U វិញធ្វើដំណើរទៅទឹកដី Stamford Bridge ជួបតោខៀវ Chelsea៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ