ជនអន្តោប្រវេសន៍​​ជាង​ ២០០​នាក់​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​នៅ​ឆ្នេរ​សមុទ្រ​ប្រទេស​លី​ប៊ី

136

លីប៊ី៖ ជនអន្តោប្រវេសន៍ជាង ២០០នាក់ត្រូវបានជួយសង្គ្រោះ ក្នុងសមុទ្រមេឌីទែរ៉ាណេកាលពីថ្ងៃពុធម្សិលមិញ។ សាកសពជនអន្តោប្រវេសន៍យ៉ាងហោចណាស់ ៥នាក់ត្រូវគេជឿថាបានលង់ទឹកស្លាប់នោះ បានស្រង់ឡើងមកដល់គោកហើយ។th1

សមាជិកនៃអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិដែលមានឈ្មោះថា “Save the children” ក៏បានចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះនោះដែរ។ ក្រុមជនអន្តោប្រវេសន៍ទាំងនោះទំនងជានឹងត្រូវបញ្ជូនទៅកាន់ប្រទេស អ៊ីតាលី។ យោងតាមអង្គការអន្តរជាតិសម្រាប់ការធ្វើអន្តោប្រវេសន៍(IOM) មនុស្សប្រមាណ ១០ម៉ឺន ៦ពាន់នាក់ បានមកដល់ក្នុងប្រទេសអ៊ីតាលីនៅឆ្នាំនេះ ចំណែក ២,៧២៦នាក់ផ្សេងទៀតបានស្លាប់ អំឡុងប៉ុនប៉ងឆ្លងសមុទ្រមេឌីទែរ៉ាណេ ដើម្បីគេចចេញពីសង្គ្រាម និងភាពក្រីក្រ។ អង្គការដដែលនិយាយថា នៅមានមនុស្សជាង ២៧ម៉ឺន ៥ពាន់នាក់ទៀតកំពុងរង់ចាំក្នុងប្រទេសលីប៊ី ដើម្បីឆ្លងទៅកាន់ប្រទេសអ៊ីតាលី៕
អត្ថបទ៖ សុខមាន