លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃទី​១៩ ​ខែតុលា ​យានយន្ត​ល្មើស​២៩៤៧​គ្រឿង

133

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ឲ្យដឹងថា លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គិតចាប់វេលាម៉ោង ១៤ និង០០នាទី ថ្ងៃទី១៨ ខែតុលា ដល់វេលាម៉ោង ១៤ និង០០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ មធ្យោបាយយានយន្តល្មើស សរុប ចំនួន ២៩៤៧គ្រឿង អប់រំ ចំនួន ៩១៨គ្រឿង និងពិន័យ ចំនួន ២០២៩គ្រឿង ។ សរុបលទ្ធផលរយះពេល ១៩ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ មធ្យោបាយល្មើស ចំនួន ៤៣៥៨២គ្រឿង អប់រំ ចំនួន ១២៨៦១គ្រឿង និងពិន័យ ចំនួន ៣០៧២១គ្រឿង ។

ចំពោះលទ្ធផលត្រួតពិនិត្យល្បឿន តាមរាជធានី ខេត្ត សម្រាប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ សរុប ចំនួន ៨៤៣គ្រឿង (រថយន្តតូច ៦៣៤គ្រឿង និងរថយន្តធំ ២០៩គ្រឿង) ល្មើស ចំនួន ១៨១នាក់ ស្មើរនិង ២១ភាគរយ អប់រំ ចំនួន ៣៤នាក់ ( រថយន្តតូច ២៧នាក់ និងរថយន្តធំ ៧នាក់ ) និងពិន័យ ចំនួន ១៤៧នាក់ (រថយន្តតូច ១៣៥នាក់  និងរថយន្តធំ ១២នាក់) ។ ចំណែកលទ្ធផល នៃការត្រួតពិនិត្យល្បឿន តាមរាជធានី ខេត្ត រយះពេល ១៩ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ សរុប ចំនួន ១២៧៥០គ្រឿង ( ល្មើស ២៨៤៧គ្រឿង អប់រំ ៥២១គ្រឿង និងពិន័យ ២៣២៦គ្រឿង ) ។

ប្រភពព័ត៌មាន ដដែលប្រាប់បន្តឲ្យដឹងថា លទ្ធផលត្រួតពិនិត្យអ្នកបើកបរមានជាតិ ស្រវឹង ពីរាជធានី ខេត្ត សម្រាប់យប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ គិតចាប់ពីម៉ោង ១១ ដល់ម៉ោង ៣ រំលង អាធ្រាត្រ ត្រួតពិនិត្យបានយានយន្តសរុប ចំនួន ៤៧៤គ្រឿង ( រថយន្ត ២២៥គ្រឿង និងម៉ូតូ ២៤៩គ្រឿង ) មានជាតិស្រវឹង ៩នាក់ ស្មើរនិង ២ភាគរយ  អប់រំ ៥នាក់ ( រថយន្ត ១នាក់ និងម៉ូតូ ៤នាក់ )  ពិន័យ ១នាក់ ( ម៉ូតូ ១នាក់ )  និងឃាត់ខ្លួន ៣នាក់ ( រថយន្ត ១នាក់ និងម៉ូតូ ២នាក់ ) មានកំរិតជាតិស្រវឹង ០,៥១ ០,៧៤ ដល់ ០,៧៥ MgL / ខ្យល់ ។

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់បញ្ជាក់ឲ្យដឹងថា លទ្ធផលត្រួតពិនិត្យអ្នកបើកបរមានជាតិ ស្រវឹង ពីរាជធានី ខេត្ត រយះពេល ១៩ថ្ងៃ គិតចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ត្រួតពិនិត្យបានយានយន្តសរុប ចំនួន ៥៣០៦គ្រឿង ( រថយន្ត ២៥០១គ្រឿង និងម៉ូតូ ២៨០៥គ្រឿង ) មានជាតិស្រវឹង ចំនួន ៩៩នាក់ ស្មើរនិង ២ភាគរយ អប់រំ ចំនួន ៧៥នាក់ ( រថយន្ត ៣៤នាក់ និងម៉ូតូ ៤១នាក់ ) ពិន័យ ចំនួន ១២នាក់ ( រថយន្ត ៥នាក់ និងម៉ូតូ ៧នាក់ ) និងឃាត់មនុស្ស ចំនួន ១២នាក់ ( រថយន្ត ២នាក់ និងម៉ូតូ ១០នាក់ ) មានកំរិតជាតិស្រវឹង ០,៤៨ ដល់ ០,៩៩ MgL / ខ្យល់  ។

ដោយឡែករាជធានីភ្នំពេញ ត្រូវបានត្រួតពិនិត្យ ចំនួន ១៧៣លើក ឃាត់អ្នកបើកបរយានយន្តមានជាតិស្រវឹង ចំនួន ៥៦៥នាក់ ក្នុងនោះ រថយន្ត ចំនួន ១២១នាក់ ( ស្រី ៤នាក់) ម៉ូតូ ចំនួន ៤៤៤នាក់ មានកំរិតជាតិស្រវឹង ០,៤០ ដល់ ១,៦៧MgL / ខ្យល់ ។ ចំណែកលទ្ធផលត្រួតពិនិត្យ អ្នកបើកបរមាន សារជាតិញៀន ពីរាជធានី ខេត្ត ប្រចាំ ខែតុលា ឆ្នាំ២០១៦ ត្រួតពិនិត្យ ៤៧លើក យានយន្ត  សរុប ៤០៩គ្រឿង (  រថយន្ត ៣២៤គ្រឿង និងម៉ូតូ  ៨៥គ្រឿង )  ។ ត្រួតពិនិត្យអ្នកមានជាតិញៀន សរុប ៦៨នាក់ ស្មើនិង ១៧ភាគរយ ( រថយន្ត  ៦៦ នាក់ និងម៉ូតូ ២នាក់ ) ៕