ជន​​អន្តោប្រវេសន៍​រស់​នៅ​​ជំរុំ​​ចាំងហ្គល​​​ក្នុង​តំបន់​កាឡៃ​រង​ការ​បង្ខិត​បង្ខំ​ឲ្យ​ចាក​ចេញ​​ ខណៈ​​ជំរុំ​នេះ​​ត្រូវ​​រុះ​រើ​ចេញ​

270

បារាំង៖ ជនអន្តោប្រវេសន៍ដែលស្នាក់នៅជំរុំចាំងហ្គល ក្នុងតំបន់កាឡៃមានជម្រើសតិចតួចប៉ុណ្ណោះ។ តែពួកគេនៅតែបានវេចខ្ចប់សម្ភារៈដែរ និងចាកចេញពីទីនោះ នៅពេលដែលក្រុមអាជ្ញាធរបារាំងនឹងចាប់ផ្ដើមរុះរើជំរុំទាំងនោះនៅថ្ងៃចន្ទនេះ។m25 m26

ចាប់ពីថ្ងៃចន្ទនេះទៅរដ្ឋាភិបាលបានរៀបចំ រថយន្តដឹកអ្នកដំណើររាប់សិបគ្រឿងដែលគេជឿថា នឹងដឹកជញ្ជូនអ្នករស់នៅក្នុងជំរុំរាប់ពាន់នាក់ ក្នុងនោះមានទាំងកុមារជាង ១២៩០នាក់ ទៅកាន់មណ្ឌលសម្រួលបណ្ដោះអាសន្នមួយចំនួន ហើយដែលនៅទីនោះពួកគេនឹងមានសិទ្ធិតវ៉ា ទាមទារការសុំសិទ្ធិជ្រកកោណនៅក្នុងប្រទេសបារាំង។ សេចក្ដីរាយការណ៍បន្តថា ក្រុមអ្នកភៀសខ្លួនភាគច្រើនចេញពីអនុតំបន់សាហារ៉ាអាហ្វ្រិក, ស៊ូដង់, អេរីទ្រី, អេត្យូពី និងប្រទេសអាហ្វហ្គានីស្ថាន។ កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រុមអ្នកធ្វើការងារជូនរដ្ឋាភិបាលជាច្រើន បានចែកចាយខិត្តប័ណ្ណមានអក្សរជាភាសាច្រើនប្រទេស ជាការឲ្យដំណឹងជាលាយលក្ខណ៍អក្សរទៅដល់អ្នកនៅក្នុងជំរុំនេះអំពីគម្រោងបិទជំរុំជាបន្ទាន់ ខណៈដែលជំរុំនោះត្រូវក្រុមអ្នកភៀសខ្លួន បានបោះតង់កៅស៊ូធ្វើជាជម្រករស់នៅយ៉ាងលំបាក ក៏ដូចជាយកកុងតឺន័រដែលគេដឹកជញ្ជូនតាមនាវា ទុកនៅទីនោះធ្វើជាផ្ទះសម្រាប់រស់នៅដែរនោះ។ ភាគច្រើននៃក្រុមអន្តោប្រវេសន៍ ដែលបានធ្វើដំណើររាប់ពាន់ម៉ាយទៅកាន់តំបន់កាឡៃ មានក្ដីសង្ឃឹមយ៉ាងមាំក្នុងការទៅកាន់ប្រទេសអង់គ្លេស ដែលនៅទីនោះគេមានជំនឿក្នុងការរកការងារធ្វើបានយ៉ាងប្រសើរ ហើយដែលពួកគេបានចំណាយពេលរាប់ខែរាប់ឆ្នាំនៅក្នុងជំរុំនេះ៕

អត្ថបទ៖ រិទ្ធី