មនុស្ស​ ៣​នាក់​ស្លាប់​ និង ២​នាក់​ទៀត​រង​របួស​ក្នុង​ការ​​វាយប្រហារ​រថយន្ត​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​​ទីក្រុង​ម៉ូហ្កាឌីស៊ូ

139

សូម៉ាលី៖ មនុស្ស ៣នាក់បានស្លាប់ និង ២នាក់ផ្សេងទៀតរងរបួសក្នុងទីក្រុងម៉ូហ្កាឌីស៊ូប្រទេសសូម៉ាលី នៅពេលដែលរថយន្តតូចមួយគ្រឿងត្រូវគេបំផ្ទុះឡើង នៅក្បែរជំរុំមួយរបស់ក្រុមពលរដ្ឋកាលពីថ្ងៃអាទិត្យម្សិលមិញ។m29

ការបំផ្ទុះនេះកើតឡើងនៅសង្កាត់បុនឌឿរក្នុងទីក្រុងនេះ នៅក្បែរទីកន្លែងដែលមានក្រុមអ្នកបម្លាស់ទីរាប់រយនាក់ រស់នៅបណ្ដោះអាសន្ននៅក្នុងប្រទេសនេះ។ នៅមិនទាន់មានការអះអាងណាមួយភ្លាមៗទទួលយកការវាយប្រហារនេះថា ជាអំពើធ្វើឡើងរបស់ខ្លួននោះនៅឡើយទេ។ តែគេបានដឹងថា ក្រុមសកម្មប្រយុទ្ធអាល់សាបាតែងតែធ្វើការវាយប្រហារគ្រប់រូបភាព និងធ្វើឲ្យមនុស្សស្លាប់នៅក្នុងប្រទេសសូម៉ាលីនេះ៕

អត្ថបទ៖ រិទ្ធី