សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅដល់​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ដោយ​សុវត្ថិភាព​

316

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តា មេដឹកនាំ នៃប្រទេសមីយ៉ាន់ម៉ារ ឡាវ និងប្រទេសថៃ បានអញ្ជើញទៅដល់ទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមជាបន្តបន្ទាប់ ដោយសុវត្ថិភាពដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីតំបន់មេគង្គ កិច្ចប្រជុំកំពូល CLMV លើកទី៨ និងកិច្ចប្រជុំកំពូល ACMECS លើកទី៧ ដែលនឹងប្រារព្ធធ្វើឡើង នៅរសៀលថ្ងៃទី២៥នេះ និង ថ្ងៃទី២៦តុលា។

យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា បានធ្វើការចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ ណូយបៃ (Noi Bai)  ទីក្រុងហាណូយ កាលពីវេលាម៉ោង៩និង៤៥នាទី ក្រោមវត្តមាននៃការអញ្ជើញធ្វើគារវកិច្ច ស្វាគមន៍យ៉ាងស្និតស្នាលរាក់ទាក់បំផុតពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម ឯកឧត្តម ប្រាក់ ងួនហុង ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកជំទាវ ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម និងឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជាប្រចាំ សាធារណរដ្ឋសង្គមនិយមវៀតណាមជាច្រើនរូប៕
14706741_1133612976687198_5247714121888656385_o

14608694_1133613406687155_5099637903710357200_o 14633243_1133613143353848_370809405425413419_o 14691039_1133612353353927_8887241781350602296_n